ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ចាប់តាំងពីពេលដែលតារាថៃស្រី Jooy ដឹងថាខ្លួនកំពុងតែពរពោះកូននៅក្នុងផ្ទៃដំបូងមក នាងនិងស្វាមីពិតជារំភើបចិត្តខ្លាំង និងតែងតែបង្ហាញស្នាមញញឹមឲ្យហ្វេនៗបានឃើញ ព្រោះកន្លងមកអ្នកទាំងពីរព្យាយាមអស់រយៈពេល៣ឆ្នាំហើយ ទើបតែសម្រេចបំណងនៅពេលនេះទេ។

យ៉ាងណាមិញថ្មីៗនេះ អ្នកទាំងពីរបានធ្វើឲ្យមហាជននិងហ្វេនជាច្រើនភ្ញាក់ផ្អើលខ្លាំងថែមទៀត នៅពេលដែលគ្រប់គ្នាបានឃើញអ្នកទាំងពីរបង្ហោះរូបភាពបង្ហាញលទ្ធផលអេកូផ្ទៃពោះថ្មីម្ដងទៀត និងថែមទាំងបញ្ជាក់យ៉ាងច្បាស់ទៀតថា កូនដំបូងរបស់អ្នកទាំងពីរគឺជាកូនប្រុសថែមទៀតផង។
ជាការពិតណាស់ ក្រោយពេលលឺបែបនេះ ហ្វេនៗជាច្រើនកាន់តែរំភើបចិត្ត ជាពិសេស DJ Push ដែលជាស្វាមី គ្រាន់តែទទួលដំណឹងនេះភ្លាម លោកក៏បង្ហាញអារម្មណ៍រំភើបចិត្តខ្លាំង ញញឹមបិទមាត់មិនជិតនោះទេ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖






អត្ថបទដោយ៖ស៊ីវលី