សោកស្ដាយណាស់! តារាចម្រៀងរ៉េប វណ្ណដា បាត់បង់មនុស្សជាទីស្រឡាញ់ម្នាក់ក្នុងគ្រួសារកំពុងតែជួបទុក្ខ!

នៅប៉ុន្មានម៉ោងមុននេះ មហាជននិងហ្វេនជាច្រើនបាននាំគ្នាសម្ដែងការសោកស្ដាយ នៅពេលឃើញតារាចម្រៀងរ៉េបល្បីឈ្មោះលោក វណ្ណដា បានបង្ហោះរូបភាពនិងសារនៅក្នុង Story បណ្ដាញសង្គមរបស់ខ្លួន ខណៈលោកកំពុងតែជួបទុក្ខបាត់បង់ម៉ាក់អ៊ុំជាទីស្រលាញ់ម្នាក់នៅក្នុងគ្រួសារផងដែរ។

ក្នុងនោះតារាចម្រៀងរ៉េបរូបនេះ បានរៀបរាប់សារយ៉ាងក្ដុកក្ដួល និងអាឡោះអាល័យនៅលើរូបភាពម៉ាក់អ៊ុំរបស់ខ្លួនយ៉ាងដូច្នេះថា៖

«ម៉ាក់អ៊ុំ អរគុណសម្រាប់ការមើលថែ និង ពេលវេលាល្អៗដែលធ្លាប់មានជាមួយគ្នា May you rest easy in grace and love»

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ ហ្វេនៗនិងអ្នកសិល្បៈជាច្រើនពិតជាសោកស្ដាយ ព្រមទាំងនាំគ្នាចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះលោកនិងក្រុមគ្រួសារជាច្រើនបន្តបន្ទាប់ផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី