ជាការពិតណាស់ថ្មីៗនេះ តារាសម្ដែងថៃស្រីល្បីឈ្មោះ Pinky ទទួលបានឱកាសថតរឿងភាគនៅប្រទេសឥណ្ឌា ជាហេតុធ្វើឲ្យនាងមមារញឹកនឹងការងារ ដោយត្រូវហោះចុះឡើងថៃ-ឥណ្ឌាស្ទើរគ្មានពេលសម្រាកនោះទេ។

យ៉ាងណាមិញថ្មីៗនេះ មហាជនជាច្រើនទទួលបានដំណឹងដ៏ភ្ញាក់ផ្អើលមួយ គឺអំឡុងពេលទៅបំពេញការងារនៅប្រទេសឥណ្ឌា នាងស្ទើរតែបាត់បង់ជីវិតទៅហើយនៅលើទឹកដីឥណ្ឌា ព្រោះដោយសារនាងត្រូវបានសត្វល្អិតមួយប្រភេទទិច រហូតធ្វើឱ្យមេរោគជ្រៀតចូលទៅក្នុងសរសៃឈាមធ្វើទុក្ខខ្លាំង បើហោះមកមិនដល់ប្រទេសថៃយឺតតែបន្ដិច នាងអាចនឹងបាត់បង់ជីវិតក៏ថាបាន ព្រោះមេរោគកាន់តែជ្រាបចូលខ្លាំងបង្កឱ្យមានកន្ទួលរមាស់ពេញខ្លួន រហូតស្ទះសរសៃឈាមផងដែរ។
តែទោះបីជាយ៉ាងណាក៏ដោយ ពេលនេះនាងកំពុងតែទទួលបានការព្យាបាលពីគ្រូពេទ្យជំនាញនៅប្រទេសថៃ និងកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖






អត្ថបទដោយ៖ស៊ីវលី