Bella បង្ហោះរូបភាពនេះក្នុង IG បន្ទាប់ពី Weir និង Vicky បានក្លាយជាស្វាមីភរិយាស្របច្បាប់!

ត្រូវបានគេខ្វាយខ្វល់ម្ដងទៀត សម្រាប់តួឯកស្រីវ័យក្មេង Bella Ranee ដោយសារតែព្រឹកមិញនេះ អតីត​គូស្នេហ៍​លោក Weir Sukolwat បាន​រៀបការ​ជាមួយ​មិត្ត​ស្រី​បច្ចុប្បន្ន​គឺ Vicky ជាផ្លូវការ ។ ដែលទោះបីជាកាលពីអតីតកាល Bella នឹង​ចេញ​មុខ​និយាយ​ច្រើន​ដង​ថា​នាង​តែង​តែ​សប្បាយ​ចិត្ត​គ្រប់​បែប​យ៉ាង​ឱ្យតែ​ Weir មានសុភមង្គល។ ប៉ុន្តែ​អ្នកគាំទ្រ​ជាច្រើន​នៅតែ​​ខ្វល់ខ្វាយ​ពី​អារម្មណ៍​របស់ Bella ។

ថ្មីៗនេះ Weir បានបង្ហោះរូបថតបង្ហាញពីសំបុត្រអាពាហ៍ពិពាហ៍របស់នៅលើ Instagram។ រឿងនេះបានធ្វើឱ្យហ្វេនៗចូលទៅមើលប្រតិកម្មរបស់Bella ដោយចុងក្រោយបំផុតBella បានបង្ហោះរូបថតដំបូងនៅលើ Instagram ផ្ទាល់ខ្លួនរបស់នាង ។
After Footer (Active) - damrei Mr1 Zone2
តាម​រយៈ​រូបភាព​ដែល Bella បាន​បង្ហោះ​នេះ​ត្រូវ​និយាយ​ថា​ស្រស់​ស្អាត​ខ្លាំង​ណាស់ ​ភាពស៊ិចស៊ីនិង​ស្រស់​ស្អាត​នៃ​រូបភាព​របស់នាងរួមជាមួយនឹងcaption បង្ហាញថាការងារមិនដាច់សូរ។
Eriya