រឿង “Bad Romeo”របស់ Yaya និងMario នឹងចាក់ផ្សាយលក្ខណៈអន្តរជាតិនៅក្នុង Netflix

រឿង “Bad Romeo” របស់ Yaya Urassaya ដែលនាងសម្តែងជាមួយ Mario Maurer នឹងចាក់បញ្ចាំងនៅថ្ងៃទី 20 ខែកក្កដា ឆ្នាំ 2022 លើកញ្ចក់ទូរទស្សន៍ថៃ TV3។ នោះជាដំណឹងល្អ ព្រោះរឿងនេះនឹងមាននៅលើ Netflix ក្នុងប្រទេសថៃ ឥណ្ឌូនេស៊ី កម្ពុជា និងប្រទេសផ្សេងៗទៀតផងដែរ។

អ្នកគាំទ្រក្នុងស្រុក និងក្រៅស្រុកជាច្រើនមានការរំភើប និងរង់ចាំការត្រលប់មកវិញរបស់ Yaya Urassaya នៅលើអេក្រង់តូចបន្ទាប់ពីរយៈពេល 3 ឆ្នាំ។រឿងចុងក្រោយរបស់នាងគឺ “Klin Kasalong” ដែលបានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ 3 របស់ថៃក្នុងឆ្នាំ 2019។
After Footer (Active) - damrei Mr1 Zone2
ថ្មីៗនេះភាពយន្តថ្មីរបស់នាង “Fast and Feel Love ” មាននៅថ្ងៃទី 06 ខែកក្កដា ឆ្នាំ 2022 នៅលើ Netflix ។ យោង​តាម GDH ភាពយន្ត​នេះ​ទទួល​បាន​មតិ​សរសើរយ៉ាង​ខ្លាំង​ពី​អ្នក​ទស្សនា និង​ជាប់​ចំណាត់​ថ្នាក់​លេខ 1 នៅ​លើ Netflix ក្នុង​ប្រទេស​ថៃ។

Eriya