ដឹងហើយថាពត៌មានលោក Weir19 បែកការណ៍ដោយសារនរណា!! តារាស្រីរូបនេះខ្លាចខ្លាំងណាស់ព្រោះដឹងថាលោកវៀរកាច ហើយមិនចូលចិត្តអោយនរណាប៉ះពាល់រឿងផ្ទាល់ខ្លួន!!

អ្នកនៅក្នុងវិស័យសិល្បៈដឹងយ៉ាងច្បាស់ថាពួកគេត្រូវជួបរឿងបែបណាបើជ្រុលមាត់ជ្រុលខ្លួនយករឿងឯកជនរបស់តារាប្រុស Weir19 មកនិយាយ ឬផ្តល់ជាពត៌មានផ្តេសផ្តាស ដោយមិនទទួលបានការអនុញ្ញាតនោះឡើយ ព្រោះលោក weir19 នឹងដាក់ទោសពួកគេយ៉ាងចាស់ដៃ។
តួឯកប្រុសរបស់យើងជាមនុស្សកាច គាត់តែងតែតបតជាមួយមនុស្សដែលចេះដឹងជីកកាយរឿងផ្ទាល់ខ្លួនរបស់គាត់យ៉ាងសាហាវ ហើយអាចប្រើកំលាំងទៀតផងពេលខ្លះ នរណាៗក៏ដឹងដែលថាវាគួរអោយខ្លាចយ៉ាងណា!
ចុងក្រោយតារាស្រី air ភ័យព្រួយខ្លាំងព្រោះនាងជាមនុស្សដែលធ្វើអោយរឿងរៀបកាដែលគេព្យាយាមលាក់យ៉ាងសម្ងាត់នោះបែកធ្លាយ។ បនាងបានទៅជួបលោក Weir19 នៅសាលរៀបអាពារហ៍ពិពារហ៍ព្រោះនាងក៏នឹងត្រូវរៀបការនៅទីនោះដូចគ្នា ជួបហើយតារាស្រីឆ្ងល់ក៏យករឿងនោះមកជជែកជាមួយរាមច្បង់ ហើយគ្រប់គ្នាដែលបានលឺក៏យកទៅនិយាយតៗរហូតក្លាយជារឿងធំដែលមនុស្សទូទាំងពិភពលោកបានដឹង។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា