ផ្អែមល្ហែមណាស់! ស៊ីន យូប៊ីន និង ខាត់ វៃហាំង ដឹកដៃគ្នានៅព្រលានយន្តហោះទៅកម្សាន្តនៅក្រៅប្រទេសទៀតហើយ!(មានរូបភាព)

ជាការពិតណាស់ពីមួយថ្ងៃទៅមួយថ្ងៃចំណងស្នេហ៍រវាងតារាសម្ដែងរូបសង្ហាលោក ខាត់ វៃហាំង និងកញ្ញា ស៊ីន យូប៊ីន កាន់តែផ្អែមល្ហែមខ្លាំងឡើងៗ ហើយកន្លងមកអ្នកទាំងពីរតែងតែធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ខ្លាំងក្នុងបណ្ដាញសង្គម។

ជាក់ស្ដែងដូចជាថ្មីៗនេះ អ្នកទាំងពីរបានធ្វើឲ្យមហាជននិងហ្វេនជាច្រើនចាប់អារម្មណ៍ខ្លាំងថែមទៀត នៅពេលឃើញទិដ្ឋិភាពអ្នកទាំងពីរដឹកដៃគ្នាយ៉ាងផ្អែមល្ហែម នៅព្រលានយន្តហោះ ដើម្បីចេញទៅដំណើរកំសាន្តនៅក្រៅប្រទេស ជាមួយការតុបតែងខ្លួនយ៉ាងស្រស់ស្អាតនិងសក្ដិសមគ្នាយ៉ាងខ្លាំងទៀតផង។

After Footer (Active) - damrei Mr1 Zone2

តាមរយៈរូបភាពនោះ ហ្វេនជាច្រើនកាន់តែរំភើបចិត្ត ព្រោះឃើញចំណងស្នេហ៍អ្នកទាំងពីរពីមួយថ្ងៃទៅមួយថ្ងៃកាន់តែផ្អែមល្ហែមឡើងៗ និងតែងតែមានឆ្លៀតពេលដើរកំសាន្តជាមួយគ្នាជាញឹកញាប់ទៀតផង៕​ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី