ក្រោយស្ងប់ស្ងាត់នឹងលោក សេង មង្គល ពិធីការិនី ហ៊ិន ចាន់នីរ័ត្ន ស្រាប់តែបង្ហោះសារប្លែកៗបែបនេះ!

ជាការពិតណាស់ មួយរយៈចុងក្រោយនេះ មហាជននិងហ្វេនជាច្រើនហាក់សង្ស័យពីទំនាក់ទំនងរវាងលោក សេង មង្គល និងពិធីការិនី ហុិន ចាន់នីរ័ត្ន ព្រោះពេលនេះអ្នកទាំងពីលែងដែលបង្ហាញភាពស្និតស្នាលគ្នា ក្នុងការឡាយ លែងដូចពីមុខ ដែលស្និតស្នាលគ្នាខ្លាំង រហូតគ្រប់គ្នាគឺថាអ្នកទាំងពីរកំពុងតែសាងស្នេហ៍និងគ្នាទៀតផង។

យ៉ាងណាមិញងាកទៅចាប់អារម្មណ៍កញ្ញា ហុិន ចាន់នីរ័ត្ន វិញ ក្រោយពេលស្ងប់ស្ងាត់និងលោក សេង មង្គល មួយរយៈស្រាប់តែថ្មីៗនេះយើងបានឃើញនាងបង្ហោះរូបភាពអមជាមួយសារយ៉ាងប្លែក បង្កប់ដោយភាពសោកសៅយ៉ាងដូច្នេះថា៖

After Footer (Active) - damrei Mr1 Zone2

«លើលោកនេះគ្មានអ្វីឋិតថេរទេ» និង «ពេលវេលាមិនត្រឡប់ក្រោយ តែមិនបានន័យថាពេលវេលាឈប់ដើរទៅមុខឯណា»

ដែលតាមរយៈសារនេះ ហ្វេនជាច្រើនកំពុងតែសង្ស័យថា តារាស្រីរូបនេះកំពុងតែមានរឿងអ្វីនៅក្នុងចិត្ត ប្រៀបធៀបដូចខ្លួនកំពុងតែមានទំនាក់ទំនងដែលមិនសមតាមបំណងផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី