ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា កាលពីម្សិលមិញនេះ គូស្នេហ៍ដ៏ផ្អែមល្ហែមរវាងពិធិការិនីរូបស្រស់ ស៊ីន យូប៊ីន និងលោក ខាត់ វៃហាំង បានដឹកដៃគ្នាទៅកម្សាន្តនៅក្រៅប្រទេស ស្របពេលសម្រាកពីការងារមួយរយៈ ធ្វើឲ្យហ្វេនៗជាច្រើនរង់ចាំទស្សនារូបភាពផ្អែមល្ហែមរបស់អ្នកទាំងពីរក្នុងដំណើរកម្សាន្តនេះផងដែរ។

ជាក់ស្ដែងនៅប៉ុន្មានម៉ោងមុននេះ យើងក៏បានឃើញអ្នកទាំងពីរបញ្ចេញរូបភាពយ៉ាងផ្អែមល្ហែម និងកាយវិការយកចិត្តទុកដាក់ចំពោះគ្នានៅលើទូកកម្សាន្ត ជាមួយទិដ្ឋិភាពនៅលើកោះមួយនៅប្រទេសថៃស្រស់ស្អាតត្រជាក់ភ្នែក មើលទៅពិតជាមានក្ដីសុខខ្លាំងណាស់។
មិនត្រឹមតែប៉ុនណោះតាមរយៈទិដ្ឋិភាពនោះ ក៏បានធ្វើឲ្យហ្វេនៗជាច្រើនកាន់តែរំភើបចិត្ត ព្រោះឃើញគូស្នេហ៍មួយគូនេះមានក្ដីសុខនឹងគ្នាខ្លាំងបែបនេះ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖








អត្ថបទដោយ៖ស៊ីវលី