មិននឹកស្មានថាមានរឿងបែបនេះកើតឡើងសោះ!! តារាស្រី annethong វ៉ៃគ្នាជាមួយ kimmy_kimberley ផ្អើលគេពេញហាងទំនើប!
បានក្លាយជាពត៌មានដ៏សែនចម្លែកជាខ្លាំងមួយសម្រាប់អ្នកប្រើប្រាស់អ៊ីនធឺណែតជាពិសេសហ្វែនៗរបស់តារាស្រីទាំងពីរ ពីព្រោះកន្លងកញ្ញា annethong និងកញ្ញា kimmy_kimberley ដូចជាស្និទ្ធស្នាលគ្នាហើយស្រលាញ់គ្នាដូចបងប្អូន ប៉ុន្តែមិនដឹងហេតុអ្វីថ្ងៃនេះស្រាប់តែវ៉ៃតប់គ្នានៅទីសាធារណ:ទៅវិញ។

វីដេអូនវ៉ៃគ្នានោះត្រូវបានបង្ហោះចូលក្នុងអ៊ិនស្តាក្រាមរបស់អ្នកដឹកនាំរឿងល្បី annethong ដែលសាច់រឿងចាប់ផ្តើមព្រោះសិស្សច្បងគ្រឺតដែលតារាស្រី kimmy_kimberley កំពុងក្លាយខ្លួនជាកូនក្រមុំក្នុងពេលឆាប់ៗនេះ។ កញ្ញា អែន ចាប់ផ្តើមរកចង់វ៉ៃផង ដេញតាមរករឿងផងរហូត kim ទ្រាំមិនបានហើយបានតដៃយ៉ាងខ្លាំងក្លាយជាមួយសម្តីនិយាយថា “ម៉េចច្រណែនគេមែន?”


ចុងក្រោយព្រោះក្បាច់យូដូដែលអនាគតស្វាមីលោក Mark_prin បានបង្រៀនកញ្ញា kimmy_kimberley បានយកឈ្នះហើយផ្តួល annethong ទៅហ្នឹងដីទាំងសភាពគ្មានកំលាំងកំហែងយ៉ាងទ្រុឌទ្រោមហើយបាននិយាយថា “ព្រមចាញ់ហើយព្រមចាញ់ហើយ”។ ហ្វែនៗឃើញដំបូងៗនាំគ្នាស្លុតចិត្តព្រោះគិតថាជារឿងវាយតបមែនទែន ប៉ុន្តែអស់បារម្មណ៍ក្រោយពេលបានដឹងកាពិតថាវាជាទម្លាប់លេងពេលដែលបានជួបគ្នារបស់តារាស្រីទាំងពីរ។




