ម៉ាក់កូនមួយគូនេះចូលដៃគ្នាសម្បើមណាស់ អូន Marin ជួយម៉ាក់ម៉ាក់អស់ពីសមត្ថភាពធ្វើរឿងនេះពេលប៉ាប៉ាមិននៅផ្ទះ!!!

ពីមួយថ្ងៃទៅមួយថ្ងៃអូន Marin កូនស្រីរបស់តារាស្រី mewnittha និងស្វាមីលោក saint_kuha កាត់តែធំធាត់រីកចម្រើនទៅៗស្ទើរយ៉ាងលឿនស្ទើរមិនគួរអោយជឿង។ ចុងក្រោយចេះរួមដៃជាមួយម៉ាក់ម៉ាក់ដើម្បីអូសទាញប៉ាប៉ាអោយឆាប់ចូលផ្ទះ!

បាត់មុខស្វាមីយូពេកតារាស្រី mewnittha នាំកូនស្រីថតរូបខ្យូតហើយបង្ហោះចូលក្នុងអ៊ិនស្តាក្រាមជាមួយ Caption សសេរថា “@marin_kuha គិតដើម្បីបញ្ចេញសម្លេងថា:ប៉ាសិនទៅណាទេណ ស្មើនេះហើយនៅមិនទាន់មកវិញទៀត 💭💭💭🤭🤣 @saint_kuha”។
ងាកមកមើលកាយវិការបស់អូន Marin គឺចូលតួហើយសហការណ៍ជាមួយម៉ាក់ម៉ាក់បានយ៉ាងសម្បូបែប លោក saint អស់សំណើចហើយប្រញ៉ាប់ប្រញ៉ាល់មកក្រញិចថើបកូនស្រីជាទីស្រលាញ់តាមសំណូមពរ។ ចំណែកហ្វែនៗនិងមិត្តភក្តិរបស់សមាជិកគ្រួសារដ៏គួរអោយស្រលាញ់នេះវិញឃើញហើយនាំគ្នាចូលមកខមមិនខ្នាញ់ ម៉ារីនគ្រប់គ្នា មិននឹកស្មានថាក្នុងវ័យត្រឹមតែប៉ុននេះចេញសម្តែងកាយវិកាដល់ថ្នាក់នេះសោះ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា