ជាគូស្វាមីភរិយាដែលស្រស់ស្រាយសប្បាយៗបានគ្រប់ពេលវេលាសម្រាប់គូរបស់លោក pup_potato ជាមួយភរិយាតារាសម្តែងស្រី iiitoei ដែលមិនទាន់សម្រេចយកកូនសុំរស់នៅបែបក្រមុំកំលោះមួយរយ:ទៀតសិន។ ដំបូងគ្រប់យ៉ាងដូចដែលតារាចម្រៀងប្រុសគិត ជីវិតគឺល្អខ្លាំងប្រពន្ធគួរអោយអស់សំណើចខ្លាំង ចុងក្រោយផុសមិនពេញចិត្តទង្វើរបស់ភរិយាដែលកាន់តែយូកាន់តែខ្លាំងដៃទៅៗ។

លោក Pup_potato ផុសត្អូញត្អែរឿងប្រពន្ធកាន់លុយ ពេលចង់ទិញអ្វីម្តងៗត្រូវសុំត្រូវអធិប្បាយសព្វបែបយ៉ាងទម្រាំភរិយាអនុម័ត្រ ដោយបានសសេរជា Caption ថា “ខ្ញុំមិនដែលគិតពីមុនមកទេថាថ្ងៃមួយ យើងគ្រាន់តែចង់ទិញឥវ៉ាន់យើងក៏ត្រូវរងចាំអោយគេអនុម័ត្រពីបុគ្គលម្នាក់ ខណ:ពេលដែលលុយទាំងអស់នោះជាកំលាំងកាយញើសឈាមរបស់យើង។ លុយយើងតែសប្បាយចិត្តខ្លាំងណាស់នៅដែលគេអនុញ្ញាតទោទិញម្តងៗ!”។

ផុសរបស់តារាចម្រៀងប្រុសរូបនេះបានធ្វើពេញចិត្តស្វាមីៗទូទាំងប្រទេសថៃតែម្តងពីព្រោះនៅក្នុងផ្ទះគ្មានរណាធំជាងប្រពន្ធនោះឡើយ។ ចំណែកហ្វែនៗដែលបានឃើញនាំគ្នាអស់សំណើច គូរស្វាមីភរិយាតារាមួយគូនេះទាំងគួរអោយស្រលាញ់ ទាំងស្វីត ទាំងកំប្លែង អ្នកតាមដានគូរបស់ពួកគេទទួលបានការកំសាន្តបែបគ្រប់រសជាតិស្ទើរជារៀងរាល់ថ្ងៃ។
អត្ថបទដោយ សា




