Buanalinthip សម្រេចចិត្តរៀបការហើយ!! ហ្វែនៗសប្បាយចិត្តខ្លាំងណាស់ដែលទីបំផុតតួឯកស្រីជ្រើសរើសបែប Happy Ending!

កញ្ញា Buanalinthip បានធ្វើការងារនៅក្នុងវិស័យសិល្ប:ក្នុងនាមជាតារាសម្តែងមកជាច្រើនឆ្នាំ ហើយបន្ទាប់ពីសម្រេចចិត្តធ្វើជាតារាសម្តែងឯករាជសម្តែងអោយបុស្តិ៍ទូរទស្សន៍ណាក៏បានមក នាងមានប្រជាប្រិយភាពកាន់តែខ្លាំង មានរឿងអោយសម្តែងជាតួឯកស្រីច្រើនជាងមុនគួរអោយកត់សំគាល់ដោយរឿងនីមួយៗសុទ្ធជារឿងដែលទទួលបានការគាំទ្រពីទស្សនិកជនទាំងក្នុងនិងក្រៅប្រទេស។
រឿងចុងក្រោយរបស់នាងក្នុងខែនេះមានចំណងជើងថា “myromancefromfaraway” ទើបតែបានចាក់ផ្សាយចប់នៅក្នុងកញ្ចក់ទូរទស្សន៍បុស្តិ៍លេខ៣។ ភាគបញ្ចប់របស់រឿងធ្វើអោយអ្នកទស្សនាទាំងអស់ពេញចិត្តជាខ្លាំងដោយសាតារាស្រី និងតួឯកប្រុសបានរៀបការជាមួយគ្នាតាមដែលទស្សនិកជនចង់បាន ចង់អោយរឿងចប់បែប “Happy Ending” បន្ទាប់ពីបានជំនះរឿងរ៉ាវអាក្រក់ៗជាមួយគ្នាតាំងពីដើមរឿងរហូតទល់វគ្គជិតចប់។

នៅក្នុងកំឡុងពេលកំពុងចាក់ផ្សាយវគ្គចុងក្រោយ កញ្ញា Buanalinthip បានផុសរូបខ្លួននៅក្នុងឈុតកូនក្រមុំច្រើនសន្លឹកនៅក្នុងអ៊ិនស្តាក្រាមដែលបានធ្វើអោយអ្នកតាមដានជាច្រើននាក់លង់នឹងសម្រេស់ដ៏សែនស្រស់ស្អាតរបស់នាង ហ្វែនៗក៏នាំគិតដល់តួឯកប្រុសគូជីនលោក pon_nawasch ដោយនាំគ្នានឹកស្រម៉ៃថាបើបានស្លៀកឈុតរៀបការជាមួយតួឯកប្រុសរូបនេះមិនដឹងកាន់តែពិសេសកម្រិតណានោះទេ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា