ទម្រាំមានថ្ងៃនេះ! តោះមកដឹងបទពិសោធន៍កាងារមុនក្លាយជាតារារបស់តួឯកប្រុសស្រីថៃ….

បង្ហាញប្រវត្ដិតារាប្រុសស្រីល្បីៗក្នុងវិស័យសិល្បៈថៃទាំង៦រូប ដែលមុននឹងបានប្រឡូកចូលក្នុងវិស័យសិល្បៈក៏មានធ្លាប់ធ្វើកាងារអីខ្លះ?

Toon Artiwara រូបលោកគឺជាតារាចម្រៀងក្មេងតាំងពីនៅតូចៗ តែលុះបញ្ចប់ការសិក្សារក៏បានចូលធ្វើការជាអ្នកបម្រើកាងារលើយន្ដហោះ ហើយក៏ត្រលប់មកក្នុងវិស័យសិល្បៈវិញបង្កើតជាក្រុមចម្រៀងមួយ។

After Footer (Active) - damrei Mr1 Zone2

Pope Thanavat ក្រោយបញ្ចប់ការសិក្សារ រូបលោកក៏បានធ្វើការផ្នែកកុំព្យូទ័រក្រាហ្វិក ធ្វើបាន៥ខែរូបលោកក៏បានចូលរួមប្រកួតក្នុងកម្មវិធីមួយនិងឈានជើងចូលវិស័យការសិល្បៈមកដល់សព្វថ្ងៃ។

Aum Patcharapa កំពូលតារាស្រីរូបនេះល្បីភាពស្រស់ស្អាតតាំងពីសម័យនៅរៀន ក្រោយមករូបនាងបានបើកហាងលក់ការ៉េមួយកន្លែងដែលលក់ដាច់គួរសម និងបានក្លាយជាតួឯកស្រីផងដែរ។

Pong Nawat ដោយតួឯកប្រុសរូបនេះកាលពីកុមារភាពមិនគិតថាខ្លួនឯងមកជាតារានោះទេ ខិតខំរៀនសូត្រប្រឡងចូលកាងាររដ្ឋ តែភាពសង្ហារបានល្បីឈ្មោះនិងត្រូវបានគេអញ្ចើញឲថតទស្សនាវដ្ដីរហូតក្លាយជាតួឯកប្រុស។

Bella Ranee តារាស្រីរូបស្អាតហើយកតញ្ញូ​​​​ កាលពីនៅវ័យជំទង់ជួយម្ដាយរកលុយបង់ថ្លៃការសិក្សារជាអ្នករត់តុនៅហាងការ៉េម និងយកខោអាវមកលក់នៅមហាវិទ្យាល័យទៀតផង។

Bird Thongchai តារាចម្រៀងជើងចាស់រូបនេះ មុននឹងល្បីល្បាញក្នុងវិស័យចម្រៀង បានធ្វើការនៅសណ្ឋាគារ ចៃដន្យថ្ងៃមួយអ្នកដឹកនាំរឿងម្នាក់បានឃើញមុខមាត់លោក ក៏បបួលឲចូលក្នុងវិស័យសិល្បៈ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ