ស្នេហាកើតមានក្រោយពេលចប់រឿង!! តួឯកស្រីវ័យក្មេង Tontawan សារភាពត្រង់ៗថាខ្លួនចូលចិត្តលោក winmetawin ដែលបានសម្តែងរឿង F4 Thailand រួមគ្នា!

រឿង F4 Thailand បានចប់ទៅប្រកបដោយជោគជ័យបំផុតកាលពីប៉ុន្មានខែមុន តួឯកប្រុសស្រីដែលបានសម្តែងរួមគ្នាក៏ត្រូវចែកជើងគ្នាធ្វើការងាររៀងៗខ្លួនបន្ទាប់ពីត្រូវនៅជាមួយគ្នា ២ឆ្នាំជាងដើម្បីថតរឿងល្បីល្បាញរាប់សិបលាន View នេះ។ គ្រប់គ្នាស្និទ្ធស្នាលគ្នាបែបបងប្អូន ខុសអីតែកញ្ញា Tontawan ដែលគិតលើសពីបងប្អូនជាមួយលោក Winmetawin។
ថ្មីៗនេះតួឯកស្រីរបស់ F4 ត្រូវបានគេអញ្ជើញអោយចូលរួមធ្វើជាភ្ញៀវកិត្តិយសរបស់កម្មវិធី youtube “Goynattydram” ដែលនៅក្នុងកម្មវិធីនោះពិធីករបានអោយនាងនិយាយពីកំលោះៗតួឯករបស់ F4 ទាំងបួននាក់ហើយបានសួរនាងថាចុះបើអោយរើសម្នាក់មកធ្វើជាតួឯកប្រុសក្នុងជីវិតពិតតើនាងជ្រើសរើសមួយណា។ កញ្ញា Tontawan បានឆ្លើយដោយមិនស្ទាក់ស្ទើរ ឬត្រូវគិតយូទេនាងថានាងចូលចិត្តតួអង្គ Kwin ដែលសម្តែងដោយលោក Winmetawin។
មូលហេតុគឺផ្ទាល់ខ្លួននាងជាមនុស្សស្រីដែលចូលចិត្តបុរសបែប Bad Bad តែពូកែថ្នាក់ថ្មម អាចផ្តល់ភាពកក់ក្តៅអោយនាងបានជានិច្ច។ ចម្លើយរបស់តួឯកស្រី Tontawan បានធ្វើអោយពិធិករទាំងបីអៀនយ៉ាងខ្លាំង ហើយក៏បានធ្វើអោយហ្វែនៗរឿង F4 Thailand រំភើបជាខ្លាំងផងដែលពីព្រោះពួកគេសមគ្នា។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា