ជាមួយរូបភាពថ្មីៗដែល Yaya Urassaya បង្ហោះខណៈពេលនាងទៅដើរលេងក្នុងព្រៃលើភ្នំជាមួយធម្មជាតិយ៉ាងត្រជាក់ចិត្ត ហើយរូបភាពស្អាតៗក៏បានផុសឡើងនៅក្នុងបណ្ដាញសង្គមអមដោយទេសភាពធម្មជាតិដ៏ស្រស់ត្រកាលជាពិសេសក្នុងសួនផ្កាកូលាប គ្រាន់តែឃើញរូបថតក្នុងបណ្ដាញសង្គមក៏អាចទទួលបានអារម្មណ៍ដ៏ត្រជាក់ត្រជុំនិងស្រស់ស្រាយនេះដែរ
ទេសភាពដែលថាស្រស់ស្អាតណាស់ហើយ តែក៏នៅមិនអាចយកឈ្នះភាពស្រស់ស្អាតរបស់ Yaya បានឡើយ ឈុតពណ៌សវែងហ៊ុំព័ទ្ធទៅដោយដើមឈើនិងផ្កាស្អាតៗ ប៉ុន្ដែភាពស៊ិចស៊ីរបស់នាងធ្វើអោយគ្រប់គ្នាងាកក្រសែភ្នែកទៅណាលែងបានហើយ ព្រោះរ៉ូមវែងមែនតែបង្ហាញសាច់ដើមទ្រូងឡើងសខ្ចីម៉ត់រលោងតែម្ដង ហើយខាងក្រោមឆែកឡើងជ្រៅបង្ហាញអោយឃើញជើងវែងស្រលូន
អាចនិយាយបានថាកាន់តែធំកាន់តែស្រស់ស្អាត ហើយក៏ស៊ិចស៊ីទៅតាមវ័យផងដែរ សម្រាប់នាងតូច Yaya
អត្ថបទដោយ : នីត្តា























