ជិតដល់ថ្ងៃចូលរោងការមែនទែនហើយ Weir-Vicky បង្ហោះរូបគូបួននាក់បញ្ជាក់ភាពផ្អែមល្ហែមដល់ហ្វេនៗក្នុងបណ្ដាញសង្គម! មានវីដេអូ
Weir-Vicky ជាមួយរូបថតមុនរៀបការដ៏សែនរ៉ូមែនទិក ពរកូនឆ្កែម្នាក់មួយដើរលេងមាត់សមុទ្រ បង្អួតក្ដីសុខតិចៗក្នុងគ្រួសារ
រាប់ថយក្រោយកាន់តែជិតដល់ថ្ងៃមែនទែនហើយ សម្រាប់គូស្នេហ៍របស់តារាប្រុសរូបសង្ហា Weir Sukonwat ជាមួយនិងអនាគតកូនក្រមុំក្រៅវិស័យសិល្បៈយ៉ាង Vicky Pemonya អាចនិយាយបានថាថ្ងៃទី 17 កក្កដានេះអ្នកគាំទ្រទន្ទឹងរងចាំចង់ឃើញរូបភាពកូនកំលោះកូនក្រមុំពេញប្រទេសអស់ហើយ
មុននេះបានឃើញរូបភាពពាក់ចិញ្ចៀន រូបភាពចុះសំបុត្រអាពាហ៍ពិពាហ៍ ហើយនិងរូបភាពកាតរៀបការដែលនឹងជិតចូលខ្លួនមកដល់ឆាប់ៗនេះ ជាក់ស្ដែងនៅក្នុង IG របស់ខាងស្រី ដែលត្រូវជាអនាគតកូនក្រមុំរបស់ Weir បានផុសរូបភាពមុនពេលរៀបការដ៏សែនកក់ក្ដៅ ជារូបថតខណៈពេលអ្នកទាំងពីរពរកូនឆ្កែម្នាក់មួយហើយថតពេលដើរពីក្រោយខ្នង ដើរលើឆ្នេរខ្សាច់អាចនិយាយបានថាជារូបភាពដែលរ៉ូមែនទិចនិងកក់ក្ដៅបំផុត
អត្ថបទដោយ : នីត្តា




























