ដូចការសង្ស័យមែន បងមានកូនទើបរៀបកា!! vikkiiexplorer ភរិយារបស់តារាប្រុស Weir19 មានបេប៊ីហើយ!

កំពុងជាប់ឈ្មោះជាកូនប្រសារសំណប់ចិត្តរបស់ម្តាយលោក Weir19 ដែលគ្មាននរណាប្រៀបដូចឡើយសម្រាប់កញ្ញា vikkiiexplore ដែលទើបតែបានចុះអត្តាស៊ីវិលជាមួយតារាប្រុសថ្មីៗនេះ។ ថារឿងរៀបការភ្លាមៗទៅជាពត៌មានធំ ថ្ងៃនេះមានរឿងអោយនិយាយធំជាងមុនទៀត!
មានបណ្តាញអ្នកពត៌មានច្រើនណាស់បាននាំគ្នាផុសពីជីវិតគូរស្នេហ៍របស់លោក Weir19 និងភរិយាស្រ្តីក្រៅវិស័យសិល្ប: vikkiiexplore ពីព្រោះខាងស្រីបានផុសអោយតម្រុយថាពួកគេកំពុងមានកូនជាមួយគ្នា។ ស្របពេលដែលអ្នកតាមដាននៅមិនទាន់អស់ចិត្តនឹងសម្តីរបស់តារាប្រុសដែលបានប្រាប់នៅក្នុងសម្ភាសន៍ថាគាត់ក៏ត្រៀមខ្លួនធ្វើជាឪពុករបស់គេរួចរាល់ហើយដែល។
បន្ទាប់ភរិយារបស់តារាប្រុសបានផុសរូបនិយាយអំពីឪពុកកូននៅក្នុងអ៊ិនស្តាក្រាម មនុស្សជាច្រើនសន្និហ្មត់ថាការសង្ស័យរបស់មនុស្សជាច្រើនកាលពីដើមខែវាជារឿងពិត ពួកគេមានទំងន់ហើយទើបសម្រេចចិត្តរៀបកា។ ទទួលបានពត៌មាននេះហើយមានទស្សនិកជនជាច្រើនបានចូលរួមសម្តែងក្តីអបអរសាទ ខមមិនសម្តែងក្តីរីករាយស្រលាញ់ចំពោះគ្រួសារថ្មីថ្មោងមួយនេះ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា