Dew Arisara ថ្ងៃនៅមើលគេហាត់សមដូចទន់ភ្លន់ប៉ុន្ដែថ្ងៃទៅមើលគេទាត់មែនទែនលែងឈុតបែបនេះឈុតឈ្នះអស់មារសត្រូវ! មានវីដេអូ
Dew Arisara ស៊ិចស៊ីគ្មានថ្ងៃប្រួលប្រែទោះបីជាពោះធំពោះតូចគឺស៊ិចស៊ីបានទាំងអស់ នាំកូនប្រុសក្នុងផ្ទៃទៅមើលបាល់ទាត់តាំងតែពីថ្ងៃហាត់សមរហូតមកដល់ថ្ងៃទាត់មែនទែន
ក្រោយពីមានឱកាសបានចូលទៅមើលក្រុមបាល់ទាត់សំណព្វចិត្តម៉ាក់ៗតុបតែងខ្លួនយ៉ាងស្រស់ស្អាតនិងស៊ិចស៊ីបំផុតសម្រាប់ Dew សូមប្រាប់ថាពីមួយថ្ងៃទៅមួយថ្ងៃក៏ដាក់មួយអស់ដៃអស់ពីចិត្តក្នុងការថតរូបអ្នកទាត់បាល់ និងឈុតទៅមើលបាល់ទាត់ស៊ិចស៊ីណាស់ អាចនិយាយបានថាមើលឃើញតាំងតែពីចម្ងាយចា
ឈុតថ្ងៃមើលក្រុមបាល់ហាត់សមធម្មតាៗទេ តែដល់ថ្ងៃទាត់មែនទែនសាម៉ីខ្លួនបានច្រើសរើសឈុតខោវអាវយឺតទន់ៗ ខោវជើងវែងអាវដៃវែង ប៉ុន្ដែកុំមើលត្រង់មួយកំណាត់ខ្លួនអោយសោះ អត់ឃើញមានអាវទេឃើញតែក្បាលពោះជិសសម្រាលដ៏ម៉ត់រលោងនិងសខ្ចីរកតែសង្វាមួយឆ្នូតក៏គ្មានផង ឈុតឈ្នះអស់មារសត្រូវ
អត្ថបទដោយ : នីត្តា



















