Weir ដើរចែកធៀបការ ធ្លាយកន្លែងមង្គលការនឹងរៀបចំធំនៅកណ្ដាលទីក្រុងបាងកកក្នុងសណ្ឋាគារដ៏ល្បីមួយនេះ!(មានរូបភាព)

ជាការនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុនណោះ កំពូលតារាសម្ដែងថៃលោក  Weir Sukollawat និង អនាគតភរិយានឹងដឹកដៃគ្នាចូលរោងការហើយ ពោលគឺនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២២ ឆាប់ៗខាងមុខនេះតែម្ដង។

យ៉ាងណាមិញកម្មវិធីមង្គលការកាន់តែខិតជិតមកដល់ យើងក៏បានឃើញតារាប្រុសរូបនេះ មមារញឹកនិងការដើរអញ្ជើញភ្ញៀវទៅចូលរួមកម្មវិធីមង្គលការលោក និងអនាគតភរិយាផងដែរ។

After Footer (Active) - damrei Mr1 Zone2

ក្នុងនោះអ្វីដែលគ្រប់គ្នាកាន់តែភ្ញាក់ផ្អើល គឺនៅក្នុងធៀបការ ខាងក្រៅពណ៌ទឹកមាស និងមានផ្ទៃមានឈ្មោះកូនកម្លោះកូនក្រមុំយ៉ាងស្រស់ស្អាត និងមានបញ្ជាក់លេខកៅអីអង្គុយទៀតហើយ អ្វីដែលពិសេសកម្មវិធីមង្គលការកំពូលតារាប្រុសរូបនេះ នឹងរៀបចំយ៉ាងធំនៅសណ្ឋាគារល្បីមួយកន្លែងនៅកណ្ដាលទីក្រុងបាំងកក ដែលមានឈ្មោះថា Ballroom Bangkok ថែមទៀតផង៕

សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី