កក់ក្តៅណាស់ លោក Weir19 បង្ហាញទិដ្ឋភាពសុំមិត្តស្រីរៀបកា សាមញ្ញៗតែគ្រប់គ្នាក្នុងគ្រួសាញញឺមមុខរីកដូចគ្រាប់ជី!!

អាចនិយាយបានថាលោក Weir19 តួឯកប្រុសចាស់ឆ្នាំចាស់វស្សារបស់ទូរទស្សន៍បុស្តិ៍លេខ៧របស់យើងជាមនុស្សអាថ៌កំបាំង ហើយអាចលាក់គ្រប់យ៉ាងទុកបានយ៉ាងសម្ងាត់បំផុត បើគាត់មិនបង្ហោះប្រាប់ក៏គ្មាននរណាអាចដឹងពីជីវិតផ្ទាល់ខ្លួនរបស់កាត់ដែល។ ចុងក្រោយជិតដល់ថ្ងៃមង្គលទើបម្ចាស់ខ្លួនសម្រេចចិត្តបើកបង្ហាញទិដ្ឋភាពថ្ងៃលុតជង្គង់សុំមិត្តស្រីរៀបកា ធ្វើអោយអ្នកប្រើប្រាស់នធឺណែតកំពុងនាំគ្នាចែកចាយបន្តនាពេលនេះ។
ថ្ងៃនេះមានពត៌មានទាក់ទងនឹងតារាប្រុសដែលកំពុងចុះឈ្មោះធ្វើជាកូនកំលោះរបស់មិត្តសំលាញ់ខ្លួនឯងច្រើនណាស់ មានទាំងពត៌មានកំពុងមានកូនផង មានទាំងរូបភាពថ្ងៃសុំរៀបការបែកធ្លាយផងជាច្រើនអនែក។ លោក Weir19 សម្រេចចិត្តសុំ Vicky រៀបកានៅក្នុងកម្មវិធីជួបជុំជាមួយក្រុមគ្រួសាតួចនៅតាមកសិដ្ឋានឯកជនរបស់ពួកគេ នៅទីនោះពុំមានការរៀបចំភ្លើង ផ្កាឬឆាកធំដុំអ្វីនោះទេ សាមញ្ញតាមស្តាយល៍ដែលពួកគេចូលចិត្ត។
ក្រោយពេលដែលមានរូបភាព និងទិដ្ឋភាពមួយចំនួនបែកធ្លាយហើយហ្វែនៗ ហើយអ្នកយកពត៌មានមិនបង្អង់ដៃឡើយដោយនាំគ្នាលើកយករឿងល្អៗទាំងអស់នោះមកចែកចាយបន្តពាសពេញបណ្តាញសង្គមធ្វើអោយពេលនេះ Newfeed មានតែរូបពួកគេតែម្តងសម្រាប់រសៀលថ្ងៃនេះ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា