អីយ៉ា! ស្ងាត់ៗ Toomtam និង គូស្នេហ៍សង្ងំធ្វើរឿងនេះរួមគ្នាសង្ស័យជិតមានដំណឹងល្អហើយ!

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា កាលពីប៉ុន្មានខែមុននេះ ចម្រៀងប្រុស Toomtam Yuttana បានសុំតារាស្រី Alee Auttharinya ដែលជាគូស្នេហ៍រៀបការយ៉ាងផ្អែមល្ហែម ជាហេតុធ្វើឲ្យហ្វេនៗជាច្រើនកំពុងរង់ចាំដំណឹងល្អពីអ្នកទាំងពីរផងដែរ។

យ៉ាងណាមិញថ្វីត្បិតតែកន្លងមកអ្នកទាំងពីរពុំទាន់បង្ហើបរឿងរៀបការក៏ពិតមែន តែថ្មីៗនេះ គ្រប់គ្នាពិតជាភ្ញាក់ផ្អើល នៅពេលឃើញតារាប្រុសរូបនេះ បានដឹងដៃគូស្នេហ៍របស់ខ្លួន ទៅមើលទីតាំងដី ដែលត្រៀមសាងសងផ្ទះថ្មី និងថែមទាំងរៀបរាប់សារយ៉ាងគួរឲ្យសង្ស័យយ៉ាងដូច្នេះទៀតថា៖

After Footer (Active) - damrei Mr1 Zone2

«គម្រោងសង់ផ្ទះ ចាប់ផ្តើមហើយ! មិនយូរទេ រឿងដែលមានមោទនភាពក្នុងជីវិតនឹងកើតមានឡើង អរគុណដល់ប្អូនទាំងអស់។ អ្នកទាំងអស់គ្នាពូកែណាស់ ជាពិសេសក្នុងការចាត់ចែង និងជួយសម្រួលគ្រប់យ៉ាងរហូតបានសម្រេច។ អូន នេះគឺជាផ្ទះយើង យើងមកជួយសាងសងវារួមគ្នាណាបាទ»

ក្រោយពេលលឺបែបនេះ មហាជននិងហ្វេនជាច្រើន កាន់តែសង្ស័យថានេះអាចជាផ្ទះដែលអ្នកទាំងពីរត្រៀមសម្រាប់ពេករៀបការរួចផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី