ចេញមកបានមួយវគ្គស្លាប់បាត់!! ទស្សនិកជនសោកស្តាយហើយអន់ចិត្តជាមួយអ្នកដឹកនាំរឿងដែល អោយតួឯកប្រុស Peach Pachara ចេញមុខមកតែមួយភ្លែត!
រឿង “พิศวาสฆาตเกมส์ep” ឬ #TheDeadlyAffair ដែលមានលោក Jirayu_JJ និងកញ្ញា yeenasalas ជាតួអង្គចំបងពេលនេះកំពុងក្លាយជារឿងដ្រាម៉ាដែលទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្តនៅតាមគេហដ្ឋានបានយ៉ាងច្រើនគួរអោយកត់សំគាត់។ ពីរសប្តាហ៍ដំបូងតួអង្គទាំងអស់បានធ្វើអោយទស្សនិកជនគ្រប់គ្នាស្រក់ទឹកភ្នែកបានគ្រប់វគ្គ ដឹកដៃគ្នាយំរហូតជាប់ជានិន្នកានៅក្នុងបណ្តាញសង្គម។

ក្រៅពីទាក់ទាញចំណាប់អារម្មណ៍បានព្រោះសាច់រឿងដ៏គួរអោយអាណិត រឿងនេះទទួលបានការយកចិត្តទុកដាក់បីអ្នកទស្សនាព្រោះបានជ្រើសរើសយកសុទ្ធតែតារាសម្តែងដែលល្បីល្បាញ ហើយមានស្នាដៃសំដែងលំដាប់ៗមករួមដៃគ្នាបំរើអារម្មណ៍របស់អ្នកតាមដាន។ លោក Peach Pachara ជាម្នាក់ក្នុងចំណោមតារាសម្តែងអមដែលទាក់ទាញចិត្តហ្វែនៗបុស្តិ៍លេខ៣បានយ៉ាងច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែគួរអោយស្តាយគាត់បង្ហាញមុខបានតែវគ្គដំបូងតែប៉ុណ្ណោះ ព្រោះតួអង្គនោះត្រូវបាត់បង់ជីវិតដើម្បីអោយសាច់រឿងក្តៅគគុករវាងតួឯកប្រុសតួឯកស្រីចាប់ផ្តើមកើតមានឡើង។

អ្នកទស្សនាអន់ចិត្តជាខ្លាំងដែលក្រុមការងារចាត់ចែងអោយតារាសម្តែងល្បីល្បាញស្ទើរទូទាំងពិភពលោករូបនេះបញ្ចេញមុខខ្លីពេក ហ្វែនៗនឹកលោក peach pachara ជាខ្លាំងពីព្រោះចាប់តាំងពីដាក់ចិត្តដាក់កាយធ្វើធុរកិច្ចផ្ទាល់ខ្លួនតារាប្រុសរបស់យើងស្ទើរមិនសម្តែងរឿងភាគចាំងបញ្ចាំងតាមកញ្ចក់ទូរទស្សន៍សោះឡើយ។ ហ្វែនៗសង្ឃឹមថារឿងភាគក្រោយៗរបស់ទូរទស្សន៍បុស្តិ៍លេខ៣ យើងនឹងអាចឃើញ peach ក្នុងនាងជាតួឯកប្រុស នឹកខ្លាំងចង់មើលអោយបានយូៗ។
អត្ថបទដោយ សា





