មិត្តប្រុស ២០២២!! ពូ jacksonwang852g7 សម្តែងអាការ:ហួងហែង Rapper ស្រីវ័យក្មេង Milli ដោយមិនក្រែងចិត្តអ្នករិះគន់!!
ចាត់ទុកជាភាពភ្ញាក់ផ្អើលដ៏អស្ចារ្យមួយនៅពេលដែល Milli បានចូលរួមឆាកលំដាប់ពិភពលោកជាមួយ Jackson Wang’ នៅក្នុងកម្មវិធី The MATCH: Red World Opening Live នៅប្រទេសថៃកាលពីយប់មិញនេះ។ ពណ៌មាន Surprise ត្រូវបានគេសសេរហើយនៅឡើយតែពត៌មាននិយាយអំពីទំនាក់ទំនងពួកគេទេ ឃើញរូបហើយធានាថាមិនខ្វះទេរឿងនិយាយ!!

យោងតាមរូបផ្សេងៗដែលអ្នកប្រើប្រាស់អ៊ិនធឺណែតថតបានហើយនាំគ្នាយកមកផុសនៅក្នុងបណ្តាញសង្គមតារា K-POP កូរ៉េខាងត្បូងដែលល្បីល្បាញទូទាំងសាកលលោក Jackson បានយកចិត្តទុកដាក់ហើយមើលថែ Milli មិនអោយដាច់ពីក្រសែភ្នែកសូម្បីមួយភ្លែត។ នៅលើឆាកសម្តែងរួមគ្នាតារាប្រុសស្ទុះទៅអោយនាងក្រោយពេលច្រៀងចប់ ពេលញ៉ាំទឹកក៏សំលឹងមើលនាង ពេលត្រូវចុះពីលើឆាក Jackson ស្ម័គ្រចិត្តអៀវកនាងចុងព្រោះស្បែកជើងកែងពិបាកដើរ។

ចុងក្រោយពេលបំពេញការងារចប់ហើយត្រូវមកអង្គុយជាភ្ញៀវទស្សនាកីឡាបាល់ទាត់ Jackson អង្គុយជិត Milli បែរមុខមកនាង ហើយគាត់លួចមើលនៅពេលនាងកំពុងលេងទូរស័ព្ទ។ ដល់ថ្នាក់នេះបើអោយជឿថាជាមិត្តរួមការងារហ្វែនៗប្រហែលពិបាកធ្វើណាស់ដោយសារទង្វើររបស់ Jackson គឺជាសកម្មភាពដែលមិត្តប្រុសទាំងអស់នៅលើសាកលលោករមែងតែងតែធ្វើដាក់មិត្តស្រីរបស់ពួកគេ។
អត្ថបទដោយ សា




