សម្រាប់អនាគតគូស្វាមីភរិយាថ្មីថ្មោងមួយគូទៀត សម្រាប់តារាប្រុសល្បី Mark Prin និងកំពូលតារាសម្តែងស្រី “Kimberly Ann Thiamsiri” ដោយអ្នកទាំងពីរក៏ត្រៀមនឹងរៀបចំពិធីមង្គលការយ៉ាងអធិកអធម ។ ទោះជាយ៉ាងណា ក៏ពួកគេមិនទាន់មានការរៀបចំនៅឡើយទេ ព្រោះអ្នកទាំងពីររវល់ម្នាក់ៗថតរឿងម្ដងពីរបីក្នុងឆ្នាំនេះ។ ប៉ុន្តែវីឡាសម្រាប់គ្រួសារតូចមួយរបស់អ្នកពីរវិញគឺធ្វើជិតរួចរាល់ហើយ។
After Footer (Active) - damrei Mr1 Zone2
ថ្មីៗនេះ Mark និង Kim បានកាន់ដៃគ្នាញ៉ាំស៊ូស៊ី ដែលមើលទៅផ្អែមល្ហែមណាស់ ព្រោះពួកគេបានឆ្លាស់គ្នាបង្ហោះរូបភាពគូស្នេហ៍នៅលើ Instagram របស់ពួកគេ។ ខាងប្រុសក៏បង្ហោះរូបប៉ុន្មានសន្លឹកដែរ តែដាក់ដៃលើមុខKim ជាមួយនឹងcaptionថា “ស្រីស្អាត” (រូបអារម្មណ៍បេះដូងក្រហម)។ ខណៈតារាស្រី Kim បានបង្ហោះរូបគូស្នេហ៍ជាមួយនឹងពាក្យថា “Sushi therapy”។ ក្នុងព្រឹត្តិការណ៍នេះ មិត្តភ័ក្តិ បងប្អូនក្នុងវិស័យសិល្បៈ និងអ្នកគាំទ្រសុទ្ធតែនិយាយលេងសើចចំអកឱ្យគ្នាទៅវិញទៅមកក្នុង IG ។
Eriya