ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា បច្ចុប្បន្ននេះកំពូលតារាចម្រៀងល្បីឈ្មោះដែលមានងារជាឧកញ៉ា ខេមរៈ សិរីមន្ត កំពុងតែសាងគ្រួសារយ៉ាងមានសុភមង្គល ខណៈសព្វថ្ងៃនេះលោកក៏កំពុងតែមានចំណងដៃកូនប្រុសស្រី៣នាក់យ៉ាងគួរឲ្យស្រលាញ់ខ្លាំងផងដែរ។

ជាក់ស្ដែងកាលពីពេលថ្មីៗកន្លងទៅនេះ លោកបានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើន មានការសង្ស័យថាភរិយាលោកប្រហែលជាកំពុងតែពរពោះកូនទី៤នៅក្នុងផ្ទៃ ខណៈឃើញលោកបានបង្ហោះរូបភាពជាមួយភរិយាតែ២នាក់ តែបែរជាដាក់ Caption ថា «1+1=3 ជឿអត់បាទ»។
យ៉ាងណាមិញនេះគ្រាន់តែជាការសង្ស័យរបស់មហាជននិងហ្វេនៗតែប៉ុនណោះ ចំពោះរឿងរ៉ាវច្បាស់លាស់ មានតែរង់ចាំការបញ្ជាក់ពីស្វាមុីខ្លួនផ្ទាស់តែប៉ុនណោះ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖





អត្ថបទដោយ៖ស៊ីវលី