ជីវិតរីករាយឥឡូវនេះ សម្រាប់តួស្រីមុខផ្អែម Bella Ranee ក្រោយវិលមកជានារីនៅលីវម្ដងទៀត។ គេក៏ឃើញថាតារាស្រីរូបនេះផ្តោតលើការងារ និងថែរក្សាគ្រួសារជាអាទិភាព។ ហើយក្នុងឱកាសថ្ងៃឈប់សម្រាករបស់ខ្លួន Bella ទំនេរពីការងារក៏បាននាំគ្រួសារទៅវត្ត ធ្វើបុណ្យ។ ថ្មីៗនេះនាង និងគ្រួសារក៏បានទៅវត្តប្រាយ៉ាសុរ៉ែន ដើម្បីធ្វើបុណ្យក្នុងថ្ងៃចូលវស្សា។ Bella ក៏បាននាំម្តាយទៅថ្វាយទៀន និងគោរពវិញ្ញាណក្ខន្ធលោកព្រះផងដែរ។
នៅក្នុងនោះដែរគេក៏ឃើញមានវត្តមានសមាជិកគ្រួសារដូចជា P’Ton, Nong Jom និង Nong Jun មកកកកុញដូចសព្វដង។ ក្រោយភ្លៀងមេឃស្រឡះពោរពេញដោយបុណ្យកុសលទាំងអស់គ្នា។ ក្នុងចំណោមអ្នកគាំទ្រចូលរួមបញ្ចេញមតិ និងចូលរួមអបអរសាទរជាច្រើន។






