ក្ដៅៗ! ទីបំផុត សេង មង្គល បញ្ជាក់ច្បាស់ពីទំនាក់ទំនងជាមួយកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ហើយ!(មានវីដេអូ)

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ក្រោយពេលដែលពិធីការិនីរូបស្រស់ ហុិន​ ចាន់នីរ័ត្ន បង្ហោះសារសោកសៅមួយរយៈមក ធ្វើឲ្យហ្វេនៗជាច្រើនផ្ទុះការសង្ស័យថា ទំនាក់ទំនងនាងនិងលោក សេង មង្គល ប្រែជាមិនល្អ ខណៈមួយរយៈមុខឃើញអ្នកទាំងពីរបង្ហាញភាពស្និតស្នាលនិងគ្នាប្រៀបដូចជាគូស្នេហ៍អញ្ចឹង។

យ៉ាងណាមិញ ក្រោយពេលមានការលើកឡើងបែបនេះ កាន់តែច្រើនឡើងៗ ដើម្បីកុំឲ្យមានការយល់ច្រឡំ ស្រាប់តែថ្មីៗនេះលោក សេង មង្គល បានចេញមុខបកស្រាយយ៉ាងច្បាស់ៗថា ទំនាក់ទំនងខ្លួន និងកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន គ្រាន់តែជាមិត្តរួមការងារប៉ុណ្ណោះ គ្មានពាក់ព័ន្ធរឿងស្នេហាឡើយ។

After Footer (Active) - damrei Mr1 Zone2

ហើយលោកបានបញ្ជាក់ទៀតថា កាលស្និទ្ធស្នាលគ្នា អធ្យាស្រ័យឱ្យគ្នាច្រើនកន្លងមកនោះ គឺព្រោះអ្នកទាំងពីរបានថតរឿងជាគូនឹងគ្នាដែលទទួលបានការគាំទ្រច្រើនពីទស្សនិកជន ហើយអ្នកគាំទ្រយល់ថាអ្នកទាំងពីរស័ក្ដិសមជាគូស្នេហ៍ទើបជំរុញឱ្យពួកគេស្រឡាញ់គ្នា ប៉ុន្ដែលោកបានបញ្ជាក់ថា អ្នកទាំងពីរមានផ្លូវដើររៀងខ្លួនហើយ តែលោកពិតជាអរគុណខ្លាំងមែនទែនសម្រាប់ការស្រឡាញ់គាំទ្រពីមហាជនកន្លងមក៕

តោះ! ចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនារូបភាពនិងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី