មិនប្រណីអ្នកsingle សោះ ខែកក្កដាពោលពេញទៅដោយភាពផ្អែមល្ហែមរបស់គូស្នេហ៍តារាទាំងនេះ!

ក្នុងខែកក្កដា​នេះ គូស្នេហ៍​តារា​ថៃ​ជាច្រើន​បាន​ចែករំលែក​ពេលវេលា​ផ្អែមល្ហែម​នៅលើ Instagram ផ្ទាល់ខ្លួន​។

Mark Prin និង Kimmy Kimberley

កាល​ពី​ថ្ងៃ​ទី ១៣ ខែ​កក្កដា លោក Mark Prin បាន​បង្ហាញ​ពី​ភាព​ផ្អែម​ល្ហែម​របស់​លោក​ជាមួយ Kimmy Kimberley នៅ​លើ Instagram។ នៅក្នុង caption គាត់បានសរសេរថា “មិត្តស្រីរបស់ខ្ញុំគឺស្រស់ស្អាត” ។

Nadech Kugimiya និង Yaya Urassaya

កាលពីថ្ងៃទី 03 ខែកក្កដា Nadech Kugimiya បានចែករំលែករូបថតរបស់គាត់ Yaya Urassaya និងសមាជិកគ្រួសារផ្សេងទៀតនៅពេលដែលពួកគេមានការជួបជុំគ្នា។ នៅ​ថ្ងៃ​ដដែល​នោះ លោក​បាន​បង្ហោះ​រូបថត​ជាមួយ​មិត្ត​ស្រី និង New Chaiyapol ដែល​មក​ជាមួយ​នឹង​ភរិយា។

Bank Thiti និង Pimtha

ថ្មីៗនេះ Pimtha បានបង្ហោះរូបថតរបស់នាងជាមួយ Bank Thiti នៅលើ Instagram ផ្ទាល់ខ្លួនរបស់នាង។ ក្នុង​រូបថត​គូស្នេហ៍​វ័យក្មេង​មួយគូ​នេះ​ពិតជា​គួរឱ្យ​ស្រឡាញ់​ណាស់​។

Dan Worrawech និង Pattie Ungsumalynn

កាលពីម្សិលមិញថ្ងៃទី 13 ខែកក្កដា តារាសម្ដែង Dan Worrawech បានជូនពរដល់ Pattie Ungsumalynn រីករាយថ្ងៃកំណើតជាមួយនឹងចំណងជើងដ៏ផ្អែមល្ហែម។ នៅក្នុងរូបភាព ពួកគេបានទទួលទានអាហារពេលល្ងាចដ៏អស្ចារ្យជាមួយគ្នា។

After Footer (Active) - damrei Mr1 Zone2
Eriya