កាត់តែជិតដល់ថ្ងៃពិសេស Mark_prin កាន់តែស្វីតដាក់អនាគតភរិយា Kimberley!! សង្ស័យរៀបការហើយមានបេប៊ីភ្លាមៗហើយគូនេះ!

ហ្វែនៗកំពុងចាំអ៊ុតមើលការប្រកាសប្រាប់អំពីថ្ងៃរៀបអារពារហ៍ពិពារហ៍ និងទីកន្លែងរៀបចំកម្មវិធីរបស់តារាប្រុសស្រីល្បីរបស់ប្រទេសថៃ Mark-Kim ដែលទើបតែបានលុតជង្គង់សុំគ្នារៀបការថ្មីៗនេះ។ ហើយដែលធ្វើអោយហ្វែនៗកាន់តែសប្បាយចិត្តខ្លាំងជាងនេះទៅទៀតនោះគឺអាកប្បិរិយារបស់តារាប្រុសដែលមានចំពោះអនាគតភរិយា មិនដឹងមកពីមូលហេតុអ្វីក្រោយពេលក្លាយជាគូដណ្តឹងលោក Mark_prin កាត់តែថ្នាក់ថ្នមកាន់តែផ្អែមដាក់តារាស្រី។

តារាប្រុសរបស់យើងបាននាំគូដណ្តឹងទៅញ៉ាំអាហារឆ្ងាញ់ៗញឺកញ៉យខ្លាំងណាស់ហើយចុងក្រោយនេចេះយកទិដ្ឋភាពនិងរូបភាពគួរអោយស្រលាញ់ជាច្រើនសន្លឹកមកផុសចែកចាយអោយគ្រប់គ្នាបានឃើញទៀត ដែលពិសេសបំផុតនោះគឺ Caption ដែលបានសសេរថា “សង្សារខ្ញុំស្អាត❤️” បានធ្វើអោយមិត្តភក្តិនិងអ្នកគាំទ្រទាំងសងខាងនាំគ្នារីករាយតាម និងបានចូលមកខមមិនប្រាប់ថាគួរអោយស្រលាញ់រាប់សែននាក់។
មិននឹកស្មានថាលោក Mark_prin លង់នឹងសង្សាររបស់ខ្លួនឯងដល់ថ្នាក់នេះសោះ កន្លងមកមិនសូវផុសនិយាយផ្អែមប្រហែលខំទប់មិនហ៊ានបញ្ចេញព្រោះខ្លាចក្លាយជាពត៌មានហើយមើលទៅ ពេលនេះបានក្លាយជាម្ចាស់កម្មសិទ្ធផ្តាច់មុខជាផ្លូវការណ៍ តារាប្រុសសុំផុស សុំបញ្ចេញពាក្យក្នុងចិត្តទាំងអស់។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា