ជាទីពេញចិត្តរបស់ក្មេងស្រីធំៗទូទាំងអាស៊ី សម្រាប់កំពូលតារាវ័យក្មេងស្រស់សង្ហា Gong Yoo ម្ចាស់រហស្សនាម «ដង្ហើមអាស៊ី» ព្រោះសូម្បីតែតួឯកស្រីស្អាត Baifern Pimchanok ក៏ត្រូវផ្ញើសារផ្ទាល់តាមIG។ ថ្មីៗនេះ Baifern បានផ្តល់បទសម្ភាសន៍ជាមួយ Nine Entertainment នោះ “ខ្ញុំមិនមែនចេះតែជាអ្នកគាំទ្រនរណាប៉ុន្មាននោះទេ ប៉ុន្តែខ្ញុំចូលចិត្តគាត់ណាស់។
ពេលដែលបានមើលរឿងភាគដែលសម្ដែងដោយគាត់ហើយក៏ធ្វើឱ្យសប្បាយចិត្តតែម្ដង។ នៅពេលណាដែលGongyoo បង្ហោះរូបម្ដងគឺតែងចូលទៅចុចLikeយ៉ាងលឿនតែម្ដង”។ ដូចហ្វេនផ្សេងទៀត Baifern ទុកGong Yoo ជាIdol ដែលលើកទឹកចិត្តនាងរាល់ថ្ងៃ សម្លឹងមើលរូបហើយនឹងញញឹមចេញមកមិនដឹង។
After Footer (Active) - damrei Mr1 Zone2
Eriya






