Naphat_nine ឈប់ Like រូបរបស់ Baifernbah!! តារាទាំងពីរមានរឿងអ្វីនឹងគ្នា ហេតុអ្វីដល់ថ្នាក់ឈប់និយាយរកគ្នាបែបនេះ!

គូរបស់ Nine-Baifern ជាគូជីនដែលនរណាៗក៏ចង់អោយក្លាយជាគូពិត សូម្បីចាស់ទុំដែលស្រលាញ់តារាទាំងពីរដូចកូនបង្កើតក៏គាំទ្រអោយពួកគេស្រលាញ់គ្នាដែល។ មិនបាច់ប្រាប់ក៏ប្រហែលជាមិត្តអ្នកអានដឹងដែលថាមូលហេតុអ្វីបានគ្រប់គ្នាចង់អោយតារាប្រុសស្រីមួយគូនេះស្រលាញ់គ្នា ពីព្រោះសមគ្នាហើយជិតដិតគ្នាខ្លាំងគ្រប់ពេលតែងតែ Call រកគ្នាដើម្បីនិយាយរឿងក្នុងចិត្តនិងជីវិតប្រចាំថ្ងៃអោយគ្នាបានដឹង។
ចាប់តាំពីបានសម្តែងរឿងរួមគ្នា Nine-Baifern ចាប់ផ្តើមក្លាយជាមិត្តភក្តិហើយក៏រាប់អានគ្នាចាប់តាំងពីពេលនោះរហូតរឿងភាគចុងក្រោយរបស់ទូរទស្សន៍បុស្តិ៍លេខ៣រឿង “สร้อยสะบันงา” ដោយមិនដែលមានជម្លោះ ឬរឿងដ្រាម៉ាបែកបាក់ជាមួយគ្នាឡើយ។ ប៉ុន្តែចុងក្រោយនេះហ្វែនៗបានកត់សំគាល់ថាអ្នកទាំងពីរចាប់ផ្តើមដាច់ឆ្ងាយមិនជិតដិតដូចមុន នៅក្នុងអ៊ិនស្តាក្រាមលោក Naphat_nine ឈប់ like រូបរបស់ Baifernbah ផ្ទុយពីគ្រាមុនៗដែលទោះបីរវល់យ៉ាងណាក៏ឈ្លៀត like លើរូបមិត្តភក្តិស្រីជាទីស្រលាញ់ដែល។
មកទល់ពេលនេះពុំទាន់មាននរណាលើកយករឿងនេះមកនិយាយជាពត៌មាន ជួបសុំសម្ភាន៍អ្នកទាំងពីរអំពីមូលហេតុ ឬ Update អំពីទំនាក់ទំនងរបស់ពួកគេដែល មិនច្បាស់ថាពេលនេះនៅជាមិត្តភក្តិ ក្លាយជាសង្សារ ឬបានក្លាយជាអ្នកដទៃហើយនោះទេ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា