រឿងអ្វីស្វាមីគេមិនចេញមុខ Kan ស្រាប់តែធ្វើបែបនេះដាក់ Jeab ខណៈយូរៗជួបគ្នាម្ដង!(មានរូបភាព)

ជឿថាប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ Jeab Pijittra ដែលនាងមិនត្រឹមតែជាសម្ដែងថៃស្រីមានរូបសម្រស់ស្រស់ស្អាតនោះទេ ហើយនាងថែមទាំងមានអត្តចរិកស្លូតបូត គួរឲ្យស្រលាញ់ខ្លាំងថែមទៀតផង ហើយខណៈពេលនេះនាងក៏រៀបការមានស្វាមីរួចហើយដែរគឺតារាចម្រៀង Boy Peacemaker។

ក្នុងនោះផងដែរ ស្រាប់តែថ្មីៗនេះ ហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើល នៅពេលឃើញ Jeab បានជួបពិធីករពូកែវោហារស័ព្ទលោក Kan Kantathavorn ខណៈទៅញាំអាហាររួមតុជាមួយមិត្តភក្ដិជាច្រើននាក់ តែពេលនេះ Kan ថតរូប Jeab បង្ហោះ និងអមជាមួយសារបង្អាប់ពេញៗមាត់នៅលើ IG ថា ៖ «រៀបតាមរូប រូបទី ១ ពេលមកដល់ភ្លាម រូបទី ២ មើលទៅដូចឃ្លានណាស់ រូបទី ៣ ញ៉ាំដោយមិនខ្វល់ពីអ្នកណា រូបទី ៤ ញ៉ាំយ៉ាងអាក្រក់មើល»។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះតារាចម្រៀងប្រុស Boy Peacemaker ដែលជាស្វាមីក៏បានចូលតបថា ៖ «អ្នកណាទៅហ៊ាននិយាយបែបនេះដាក់ដូចឯងនោះ»។ ចំណែកឯសាមីខ្លួនតារាស្រី Jeab ក៏បានបន្តថា៖ «និស្ស័យខ្ញុំចឹងហើយ» ដែលតាមរយៈសារឆ្លើយឆ្លងនេះពិតជាធ្វើឲ្យហ្វេនជាច្រើនរំភើបចិត្ត និងសរសើរពីទំនាក់ទំនងមិត្តភាពតារាប្រុសស្រីទាំងនេះយ៉ាងខ្លាំង៕

តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី