ទិដ្ឋភាព Urassayas បណ្តើរក្រុមសម្តែងរឿង Fastandfeellove ឡើងទទួលពានរង្វាន់នៅទីក្រុមញូយ៉ក សហរដ្ឋអាមេរិកា!

បានក្លាយជាមោទនភាពយ៉ាងធំធេងសម្រាប់វិស័យសិល្ប:ប្រទេសថៃដែលបច្ចុប្បន្ននេះទទួលបានការទទួលស្គាល់ពីសំណាក់ស្ថាប័នផលិតរឿងធំៗលំដាប់ពិភពលោក។ ដោយខ្សែរភាពយន្តរឿង Fast and Feel Love ជាប់ឈ្មោះហើយឈ្នះបានពានរង្វាន់ភាពយន្តដែលល្អបំផុតក្នុងឆ្នាំ ២០២២ ពីកម្មវិធី @newyorkasianfilmfestival។
កម្មវិធីនេះជាកម្មវិធីសំខាន់សម្រាប់អ្នកដែលមានអាជីពជាតារាសម្តែង ជាអ្នកផលិតរឿង អ្នកដឹកនាំរឿងទាំងអស់ទូទាំងពិភពលោក អ្នកទាំងអស់នោះរមែងមានក្តីស្រម៉ៃចង់ចូលរួមយ៉ាងហោចណាស់អោយបានម្តងក្នុងជីវិតជាអ្នកអាជីព។ ដូចគ្នានេះដែលកញ្ញា Yaya Urassayas និងក្រុមផលិតរឿង Fast and Feel Love សុខចិត្តចំណាយពេលជិះយន្តហោះ ២៣ម៉ោងដើម្បីទៅចូលរួមជាតួអង្គសំខាន់ដើម្បីបើកកម្មវិធី។

ភ្ញៀវកិត្តិយសទាំងអស់ទទួលស្វាគមន៍តារាសម្តែងទាំងអស់របស់រឿង Fast and Feel Love យ៉ាងកក់ក្តៅហើយស្ងើចសសើរសម្រាប់ស្នាដៃសម្តែង សាច់រឿងដែលបានតាក់តែងមកយ៉ាងសល្អប្រសើររបស់រឿងជាខ្លាំង។ នេះចាត់ទុកជាជំហ៊ានបន្តដ៏ជោគជ័យបំផុតរបស់តារាសិល្ប:ករសិល្ប:ការិនីថៃ ហើយក៏ជារឿងដែលហ្វែនៗរបស់រឿង Fastandfeellove ទាំងអស់រំភើបនាំគ្នាចូលខមមិនប្រាប់ថាមានមោទភាពចំពោះតួអង្គទាំងអស់នៅក្នុងរឿងយ៉ាងច្រើនសន្ធឹកសន្ធាប់។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា