រូប Pre-Wedding ដំបូងរបស់លោក Weir19 និងអនាគតភរិយា!! ជិតដល់ថ្ងៃមែនទែ vikkiiexplorer ផុសអង្វរសុំកំលាំងចិត្តពីហ្វែនៗ!
ថ្ងៃមង្គលការរបស់តារាប្រុសកំពូលសង្ហារលំដាប់ប្រទេស Weir19 និងមិត្តស្រីអ្នកធុរកិច្ចសម្បត្តិច្រើន vikkiiexplorer កំពុងមកដល់ក្នុងថ្ងៃស្អែកនេះ គ្រប់គ្នារំភើបចង់ឃើញពីទិដ្ឋភាពថ្ងៃអាពារហ៍ពិពារហ៍បែបប្រញាប់ប្រញាល់រស់អ្នកទាំងពីរជាខ្លាំង។ ងាកមកមើលកូនក្រមុំក៏ក្តុកក្តួលមិនចាញ់មហាជនដែល ដល់ថ្នាក់ផុសរូបគូដែលមិនធ្លាប់ឃើញពីមុនហើយសសេរប្រាប់ពីអាម្មណ៍របស់នាងនៅក្នុងអ៊ិនស្តាក្រាមទៀតផង។

អនាគត់កូនក្រមុំ vikkiiexplorer បានផុសរូបខ្លួនជាមួយលោក Weir19 នៅក្នុងអ៊ិនស្តាក្រាមហើយបានសសេរ Caption អង្វរកគ្រប់គ្នាអោយចូលរួមសម្តែងក្តីរីករាយថា “តើអ្នកត្រៀមខ្លួនហើយឬនៅ? 🧜🏼♂️🧜🏻♀️ខ្ញុំរំភើបក្តុកក្តួលខ្លាំងណាស 🤪… សុំបេះដូងពីនាក់ទាំងអស់គ្នាម្នាក់មួយមក 🙏🏻🙏🏻#ครอบครัวคณารศ @weir19 @patti_naz” ។
ជិតបានក្លាយជាប្រពន្ធរបស់តារាកញ្ញា vikkiiexplorer ចាប់ផ្តើមមានប្រជាប្រិយភាពខ្លាំងណាស់នាងផុសតែមួយភ្លែតសោះមានមនុស្សចូល Like រាប់សែននាក់បាត់ទៅហើយ បន្តិចទៀតធានាថានាងនិងប្រែខ្លួនក្លាយជាតារាម្នាក់ជាក់ជាមិនខាន។ បន្ទាប់ពីបានឃើញផុសរបស់អនាគត់ប្រពន្ធរបស់លោក Wier19 ហ្វែនៗនាំគ្នាចាប់អារម្មណ៍លើរូបដែលនាងបានផុសនោះដោយនាំគ្នានិយាយសំដីតែមួយថានោះជារូប Pre-Wedding ដែលសាមីខ្លួនបានថតទុកសម្រាប់ Display នៅថ្ងៃមង្គល។
អត្ថបទដោយ សា



