Mark_Prin ដៃក្បត់ចិត្ត! Kimmerley ខឹងព្រោះមាត់ប្រាប់ថានាងស្អាតជាងគេប៉ុន្តែដៃបែរជាធ្វើបែបនេះ!!

ទាំងគួរអោយស្រលាញ់ទាំងកំប្លែងតែម្តងហើយគូនេះ បន្ទាប់ពីមានពត៌មានជិតរៀបការជាមួយគ្នាពួកគេចេះលេងសើច និយាយដាក់គ្នាចំៗជាសាធារ:ដើម្បីអោយហ្វែនៗបានសើចដែលយ៉ាងសប្បាយរីករាយជាមួយពួកគេ។ ចុងក្រោយ Kimberley មិនពេញចិត្តនឹងអនាគតស្វាមីហើយបានចូលខមមិនសុំអោយហ្វែនៗរកយុត្តិធម៌អោយនៅក្នុងផុសរបស់លោក Mark_Prin។
មិត្តអ្នកអានទាំងអស់គ្នាប្រហែលបានឃើញហើយថាមួយរយ:ចុងក្រោយនេះលោក Mark_Prin លង់នឹងគូដណ្តឹងរបស់ខ្លួនខ្លាំង ខ្លាំងដល់ថ្នាក់ផុសសសើរនាងនៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនរបស់គាត់ថា “សង្សារខ្ញុំស្អាតបាទ❤️” ដែលបានធ្វើអោយហ្វែនៗគ្រប់គ្នាអរសប្បាយចិត្តតាមជាច្រើននាក់ ប៉ុន្តែ Kimberley មិនពេញចិត្តសោះឡើយ នាងបានចូលមកខមមិនថា “ចឹងបានយកដៃបិទមុខ? 😅” ។

តារាស្រីមិនមានចេតនាអ្វីទេគ្រាន់តែឃើញ Caption និងរូបភាពដែលគូដណ្តឹងផុសវាផ្ទុយពីគ្នាស្រឡះតែប៉ុននោះ ក្នុងផុសគាត់សសេរថានាងស្អាតតែក្នុងរូបវិញយកដៃបិទមុខនាងជិតទំនងដូចមិនស្អាតទើបត្រូវបិទបាំង 😅។ ខមមិនរបស់តារាស្រីបានផ្លាស់ប្តូរអារម្មណ៍សប្បាយចិត្តជាមួយភាពរ៉ូមែនទិករបស់ Mark មកជាអារម្មណ៍អស់សំណើចបានមួយរំពិចតែម្តង តែទោះជាយ៉ាងណាក៏ដោយគូនេះនៅតែជាគូតារាដែលគ្រប់គ្នាស្រលាញ់គាំទ្រលុះក្ស័យព្រោះពួកគេគួរអោយស្រលាញ់ខ្លាំង!

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា