មួយរូបបន្ថែមទៀតពីលោក Weir19!! #vw_wedding ថ្ងៃស្អែកនេះហើយកូនកំលោះផុសប្រាប់ថាកាន់តែកៀកកាន់តែរំភើប!

កាលពីរសៀកកូនក្រមុំ @vikkiiexplorer ទើបតែផុសប្រាប់ថានាងរំភើបខ្លាំងណាស់ព្រោះថ្ងៃស្អែក ថ្ងៃមង្គលការរបស់នាងកំពុងនឹងមកដល់ ឥឡូវនេះកូនកំលោះអ្នកផុសវិញម្តងលោក Weir19 ផុសប្រាប់ថាជឿសម្តីមនុស្សចាស់ហើយកាន់តែជិតដល់ថ្ងៃហើយកាន់តែក្តុកក្តួល។

តារាប្រុសរបស់យើងទើបតែបាន Update រូប Pre-wedding មួយទៀតចូលក្នុងអ៊ិនស្តាក្រាមសម្រាប់ហ្វែនៗដែលទន្ទឹមរងចាំព្រមជាមួយសារសសេរយ៉ាងវែងអន្លាយ “ដូចចាស់និយាយមែនកាន់តែជិតដល់ពេលសាមីខ្លួនកាន់តែរំភើបធ្វើអ្វីមិនត្រូវទេ សូមអរគុណ @vikkiiexplorer ដែលស្ម័គ្រចិត្តរៀបចំគ្រប់យ៉ាងសម្រាប់ថ្ងៃស្អែកបានយ៉ាងល្អ បានយ៉ាងគ្រប់ជ្រុងជ្រោយ ថ្ងៃស្អែននេះហើយណាអ្នកទាំងអស់គ្នា… (សុំកាត់កាត់)” ។
ផុសរបស់លោក Weir19 ទទួលបានចំនួន​ Like ជិតពីរសែននាក់ ហើយមានអ្នកចូលមកសម្តែងក្តីរីករាយរាប់ម៊ឺននាក់ទៀតក្នុងរយ:ពេលត្រឹមតែ ៥៨នាទីតែប៉ុននោះ។ បញ្ជាក់យ៉ាងច្បាស់ថាថ្ងៃស្អែកជាថ្ងៃដែលមានមនុស្សច្រើនណាស់ទន្ទឹមរងចាំ ទោះបីមានដ្រាម៉ាចូលមកខ្លះៗយ៉ាងណា ហ្វែនៗនៅតែចង់អោយតារាប្រុសរូបនេះបានរៀបកាសាងជីវិតគ្រួសារ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា