ហាសហា តារាក៏មានអាយដលក្នុងចិត្តដែរ! តួឯកស្រីនាង Matt Peranee និង Mint Chalida ដឹកដៃគូស្នេហ៍ម្នាក់មួយគូ មកមើលការប្រគុំតន្រ្ដីរបស់តារាប្រុសដែលគាំទ្រ មកមើលហើយមិនឲស្រែកហ៊ោរម៉េចនឹងបាន ពេលនេះដឹងហើយអ្នកណាជាអាយដលក្នុងចិត្តតារាស្រីទាំងពីរដួង។
ដោយថ្មីៗនេះអាយដលប្រុសសមាជិកក្នុងចម្រៀង GOT7 លោក Jackson Wang បានធ្វើដំណើរហោះហើរមកកាន់ប្រទេសថៃដើម្បីធ្វើការប្រគុំតន្រ្ដី ធ្វើឲមានអ្នកគាំទ្រជាច្រើនបានមកចូលរួមទស្សនា ក្នុងនោះក៏មានតារាប្រុសស្រីថៃជាច្រើននាក់ផងដែរ។ ច្បាស់ជាងគេគឺតួឯកស្រីនាង Matt Peranee មួយកម្មវិធីនេះសម្លឹងតែអាយដល Jackson Wang មិនដាក់ភ្នែក ថែមចូលរួមស្រែកហ៊ោរមួយអស់ដៃ សមនឹងការទន្ទឹងរង់ចាំជាយូរក្នុងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ