ត្រូវបានមហាជន និងម្ចាស់ប្រែនផលិតផលធំៗជាច្រើនសំឡឹងមើលយ៉ាងយកចិត្តទុកដាក់ សម្រាប់កញ្ញា Buanalinthip តួឯកស្រីដែលមានហ្វែនខ្លាប់នៅបរទេសច្រើនបន្ទាប់ពីសម្តែងរឿងក្នុងនាមជាតួឯកស្រីដំបូងជាមួយលោក Pon ហើយនាងកាន់តែល្បីបន្ទាបពីផ្លាស់ប្តូរមកធ្វើជាតារាស្រីឯករាជទៅសម្តែងអោយបុស្តិ៍ណាក៏បាន។

ក្រោយពេលក្លាយខ្លួនជាតារាស្រីឯករាជកញ្ញា Buanalinthip កូដកាន់តែឡើងកូដ នាងទទួលបានចំណាប់អារម្មណ៍ពីគ្រប់គ្នា ពីគ្រប់សារពត៌មានទាំងអស់ពីព្រោះសម្រស់ដែលកាន់តែស្រស់ស្អាតរបស់នាងផ្ទាល់។ ពីមួយថ្ងៃទៅមួយថ្ងៃ Bua មានពេលថតរូបបង្ហាញភាពស្រស់ស្អាតច្រើនជាមុន បណ្តាលអោយទស្សនិកជនអាចឃើញពីចំនុចខ្លាំងរបស់នាងបានកាន់តែប្រសើរឡើង។

រូបចុងក្រោយរបស់កញ្ញា បូ បានធ្វើអោយអ្នកតាមដាននិងមិត្តភក្តិនៅក្នុងវិស័យសិល្ប:លង់ជាខ្លាំង តារាស្រីរបស់យើងបានតុបតែខ្លួនតាមរដូវកាល Summer ហើយឆ្លៀតបញ្ចេញល្វែងខាងលើតិចៗ មើលទៅគួរអោយទាក់ទាញខ្លាំងណាស់។ តែបែបនេះបន្តិចទៀតយើងនឹងឃើញប្រែនជាច្រើនទាក់ទងនាងយកទៅធ្វើតារាផ្សព្វផ្សាយអោយផលិតផលល្បីៗរបស់គេជាក់ជាមិនខាន។
អត្ថបទដោយ សា




