មិត្តភក្តិចាប់ Baifernbah ធ្វើកូនក្រមុំ!! ម្ចាស់ខ្លួនប្រកាសថានាងច្បាស់លាស់ជាមួយរឿងរៀបកាគ្រប់ពេលវេលា!

មានមិនប្រុសហើយឬនៅមិនសំខាន់ ដែលសំខាន់នោះគឺតារាស្រី Baifernbah ប្រកាសថាចង់រៀបកាមានគ្រួសារហើយចង់មានកូនទាន់នាងនៅមានសមត្ថភាពអាចយកកូនបាន។ ចុងក្រោយតែងឈុតកូនក្រមុំបង្ហោះចូលក្នុងអ៊ិនស្តាក្រាមដើម្បីបញ្ជាក់ថា “ខ្ញុំអាចធ្វើជាកូនក្រមុំស្រស់ស្អាតរបស់អ្នកបានណា!”
មិត្តភក្តិរបស់តារាស្រីបាននាំគ្នារៀបចំតុបតែខ្លួនអោយ ហើយ Baifernbah ក៏បាននាំយករូបទាំងអស់នោះមកផុសនៅក្នុងបណ្តាញសង្គមព្រមសសេរ caption ថា “👻👻#រឿងលេងៗយើងច្បាស់លាស់ជានិច្ច” បណ្តាលអោយអ្នកតាមដានពេញចិត្តហើយអស់សំណើចជាមួយនាងជាខ្លាំងពីព្រោះមិនមែនតុបតែខ្លួនជាកូនក្រមុំធម្មតានោះទេ នាងតែខ្លួនជាកូនក្រមុំខ្មោច។
រូបរបស់តារាស្រីបានធ្វើអោយចិត្តរបស់បុរសដែលប៉ុនប៉ងចង់បាននាងមកធ្វើជាកូនក្រមុំរញ្ជួយអស់ហើយសម្រាប់ថ្ងៃអាទិត្យនេះ កំលោះៗគួរស្រូតបន្តិចហើយមើលទៅពីព្រោះខាងស្រីអោយសញ្ញាច្បាស់ៗដល់ថ្នាក់នេះ ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា