ដូចមិនសូវស្រួល! Ployyy អ្នកចាត់ការផ្ទាល់ខ្លួនរបស់ Bella Ranee ចូលរួមមង្គលការរបស់លោក Weir19 ហើយបញ្ចេញប្រត្តិកម្មបែបនេះ!!
កម្មវិធីអាពារហ៍ពិពារហ៍របស់តារាប្រុស Weir19 ទើបតែកន្លងផុតទៅកាលពីយប់មិញនេះ ព្លឺឡើងថ្ងៃនេះថ្មីៗក្តៅៗពត៌មាននិយាយអំពីកញ្ញា Ployy អ្នកចាត់ការរបស់តារាស្រី Bella Ranee កើតមានឡើងហើយកំពុងល្បីល្បាញជាកំហុកនៅតាមបណ្តាញសង្គម និងសាពត៌មានសិល្ប:កំសាន្តរបស់ប្រទេសថៃ។


ថ្វីត្បិតលោក weir19 និងតួឯកស្រី Bella បានចែកផ្លូវគ្នាដើរក៏ដោយ កញ្ញាផ្លយនៅតែមានទំនាក់ទំនងល្អជាមួយតារាប្រុសដដែលដោយព្រោះការងារផ្សេងៗដែលធ្លាប់ធ្វើរួមគ្នាហើយនៅតែបន្តរហូតមកទល់សព្វថ្ងៃ។ ដូចច្នេះហើយនៅថ្ងៃមង្គលរបស់តារាប្រុសត្រូវតែមានវត្តមានរបស់អ្នកចាត់ការរបស់អតីតមិត្តស្រី។ កញ្ញា Ployy ចូលរួមតាមសីលធម៌របស់មនុស្សស្គាល់គ្នាហើយបានផុស Story អ៊ិនស្តាក្រាមថា “Congrat!”
ប៉ុន្តែបានក្លាយជាពត៌មានដែលធ្វើអោយមហាជនសង្ស័យពីព្រោះកញ្ញា Ploy មិនបាន mention ឈ្មោះរបស់កូនក្រមុំកូនកំលោះចូលក្នុងផុសនោះឡើយ លើសពីនេះទៅទៀតមិនចូលទៅថតរូបជាមួយពួកគេសូម្បីមួយសន្លឹក។ ប្រតិ្តកម្មនេះបញ្ជាក់យ៉ាងច្បាស់ថានាងមិនសូវពេញចិត្តហើយសប្បាយជាមួយកម្មវិធីនេះទេ អាចមកពិរឿងរ៉ាវស្នេហាចាស់ដែលនាងដឹងច្បាស់ហើយមិនអាននិយាយចេញមកក្រៅអោយនរណាគេដឹង។
អត្ថបទដោយ សា




