អាណិតណាស់! ជី ដេវីត អង្គុយសម្រក់ទឹកភ្នែកនៅក្រោយឆាកកាលពីយប់មិញនេះ!(មានវីដេអូ)

ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ដែលគ្រប់គ្នាបានឃើញទិដ្ឋិភាព តារាចម្រៀងរ៉េបល្បីឈ្មោះលោក ជី ដេវីត អង្គុយសម្រក់ទឹកភ្នែកនៅក្រោយឆាកកាលពីលោកចេញសម្ដែងកាលពីយប់មិញនេះ។

ក្នុងនោះផងដែរ មូលហេតុដែលធ្វើឲ្យតារាចម្រៀងប្រុសរូបនេះ អង្គុយសម្រក់ទឹកភ្នែកបែបនេះ ព្រោះតែពេលនេះលោក បានស្ដាប់ប្រវត្តិដ៏សែនកម្សត់ ដែលរូបលោកបានឆ្លងកាត់ មានទាំងរឿងបរាជ័យ និងត្រូវគេមើលងាយ រហូតទម្រាំទទួលបាន ភាពជោគជ័យដូចសព្វថ្ងៃ គឺមិនងាយស្រួលនោះទេ ពិតជាស្ងប់ស្ងែងលោកខ្លាំងណាស់។

ក្រោយពេលលឺបែបនេះ មហាជនជាច្រើនបាននាំគ្នាកើតចិត្តអាណិត និងសរសើរក៏ការខិតខំតស៊ូរបស់តារាចម្រៀងរ៉េបរូបនេះ ទោះជួបរឿងលំបាកយ៉ាងណាក៏លោកមិនរាថយដែរ​ រហូតដល់ពេលនេះទទួលបានជោគជ័យ និងមានអ្នកគាំទ្រយ៉ាងច្រើនទៀតផង៕ តោះ! ចង់ជ្រាបកាន់តែច្បាស់ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី