សង្គ្រាមអ្នកប្រើប្រាស់អ៊ិនធឹណែតកើតមានឡើងដើម្បីតារាស្រី!! #ល្មមឈប់ទាញBellaមកពាក់ព័ន្ធ កំពុងពុះកញ្ជ្រោលនៅក្នុងសង្គមអនឡាញ!

ជារឿងដែលគ្រប់គ្នាគួរយល់ចិត្តតារាស្រី Bella Ranee មែនដោយសាររឿងរបស់នាងជាមួយលោក Weir19 ក៏បានចប់សព្វគ្រប់អស់ទៅហើយ ប៉ុន្តែអ្នកប្រើប្រាស់អ៊ិធឺណែតនៅតែទាញនាងអោយទៅពាក់ព័ន្ធជាមួយរឿងរ៉ាវស្នេហាថ្មីរបស់តារាប្រុសរូបនេះរហូត ដោយមិនដឹងពីមូលហេតុអ្វី គ្រប់ពេលដែលមាន #vikyweir តែងតែមាន #bellaranee នៅអមជាមួយជានិច្ច។
ចុងក្រោយហ្វែនៗរបស់តារាស្រីមានប្រតិកម្មព្រោះដល់ថ្ងៃមង្គលការហើយអ្នកទាំងអស់នោះនៅតែមិនព្រមអនុញ្ញាតអោយ Bella Ranee មានសេរីភាពនិងក្តីសុខឡើយ។ អ្នកគាំទ្រដែលស្រលាញ់តារាស្រីនាំគ្នាចាប់ផ្តើមបង្កើត (#) ដើម្បីសំណូមពរអោយគ្រប់គ្នាឈប់ព្យាយាមរំលឹករឿងដែលអាចធ្វើអោយនរណាម្នាក់ឈឺចាប់ទៀតដោយបានសសេរថា #ពេលណាទើបឈប់ទាញBellaចូល #ល្មមឈប់ទាញBellaមកពាក់ព័ន្ធ។
បន្ទាប់ពីឃើញ (#) ថ្មីហើយមនុស្សជាច្រើនចាប់ផ្តើមយល់ស្រប ហើយគិតថាកញ្ញា Bella Ranee មិនមានអ្វីទាក់ទងជាមួយលោក Weir19 ឬគ្រួសាររបស់អ្នកកូនក្រមុំកូនកំលោះនោះទៀតឡើយ ដល់ពេលហើយដែលអ្នកប្រើប្រាស់អ៊ិនធឹណែតគ្រប់គ្នាគួរឈប់ធ្វើរឿងដែលបណ្តាលប៉ះពាល់ដល់អារម្មណ៍ឬការងាររបស់តារាស្រី។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា