អាចនិយាយបានថាតារាល្បីទៅណាមកណាក៏មានការងាររងចាំទទួលស្វាគមន៍ពួកគេគ្រប់កាល:ទេស: ចុងក្រោយតារាខេផប់ស្រីល្បីលំដាប់ពិភពលោក Lisa Blackping សុំសម្រាកពីការងារមកឆ្លងថ្ងៃកំណើតគម្រប់២៥ឆ្នាំនៅប្រទេសកំណើតជាមួយក្រុមគ្រួសារ តែក៏គេចមិនផុតពីការងារដោយទទួលបានឧកាសថ្មីក្លាយជាតារាផ្សព្វផ្សាយថ្មីអោយផលិតផលថ្នាំដុះធ្មេញ @dentiste_thailand។

Dentiste នៅប្រទេសថៃក៏មានកំពូលតារាស្រី Chomismaterialgirl និងស្វាមីមហាសេដ្ឋី nottvisrut ជាតំណាងផ្សព្វផ្សាយ បណ្តោយអោយក្រោយពេលកញ្ញា lisa បានបើកបង្ហាញថាខ្លួនជាតំណាងម្នាក់បន្ថែមទៀតអោយថ្នាំដុះធ្មេញនេះ ហ្វែនៗនាំគ្នាគិតវែងឆ្ងាយដល់ថ្ងៃដែលតារាស្រីទាំងពីរមានឧកាសរួមការងរជាមួយគ្នា។

គ្រប់គ្នាច្បាស់ខ្លាំងណាស់ថាបើ Lisa Blackpink បានជួបជាមួយអ្នកនាង Chompoo ពត៌មានអំពីផលិតផលនេះនឹងផ្ទុះល្បីល្បាញទូទាំងពិភពលោកពីព្រោះទាំងពីរនាក់សុទ្ធជាតារាស្រីដែលមនុស្សទូទាំងពិភពលោកស្គាល់ ហើយនឹងទទួលស្គាល់។ ម៉្យាងវិញទៀតបើបានជួបមែនហ្វែនៗអាចត្រៀមខ្លួនទស្សនាវីដេអូ និងរូបភាពរបស់ lisa ជាមួយ សាយហ្វា-ផាយុ-អាប៊ីហ្កេល កូនដ៏គួរអោយស្រលាញ់របស់អ្នកនាង chompoo បានធានាថាគ្រប់យ៉ាងនឹងចេញមកយ៉ាងគួរអោយស្រលាញ់បំផុត។
អត្ថបទដោយ សា



