ពាក្យចចាមរ៉ាមកាន់តែខ្លាំងនៅពេលអ្នកចាត់ការរបស់Bella បានទៅចូលរួមអបអរសាទរពិធីមង្គលការWeir!

រឿងដែលកំពុងតែក្ដៅគគុកបំផុតនាពេលបច្ចុប្បន្នដែលថ្មីៗនេះ តារាប្រុសល្បីប្រចាំប្រទេសថៃ Weir Sukonwat រៀបចំពិធីមង្គលការបែបសមញ្ញៗតែពោពេញដោយបរិយាការរីករាយជាមួយនឹងកូនប្រមុំដ៏ស្រស់ស្អាត Vicky។ ក្នុងនោះដែរ គេក៏បានអញ្ជើញតែភ្ញៀវកិត្តិយសដែលស្និទ្ធស្នាល និងក្រុមគ្រួសារតែប៉ុណ្ណោះ។

After Footer (Active) - damrei Mr1 Zone2
អ្វីដែលធ្វើឱ្យចាប់អារម្មណ៍នោះគឺ ក្នុង​ថ្ងៃ​រៀបការ​របស់ Weir ​អ្នក​ចាត់​ការ​របស់ Bella ក៏បានធ្វើដំណើរទៅចូលរួមអបអរសាទរផងដែរ។ ទន្ទឹមនឹងការចែករំលែករូបថតពីព្រឹត្តិការណ៍ជាមួយនឹងសារខ្លីថា Congrats ប៉ុន្តែមិនបាន tag ដល់ Weir Sukolwat តាមរបៀបណាមួយឡើយ។
ដោយសារតែ Ploy អ្នកគ្រប់គ្រង Bella Ranee ក៏បានមកជួយមើលថែការងារឱ្យ តារា Weir Sukonwat ផងដែរ។ ទោះចុងក្រោយ Weir និង Bella បែកគ្នាក៏ដោយ ប៉ុន្តែទំនាក់ទំនងរវាង Ploy និង Weir នៅតែដដែល។
Eriya