មានន័យណាស់! ម្តាយ Weir ផ្តាំកូនប្រុស និង កូនប្រសារស្រីបែបនេះក្រោយរៀបការរួច!

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា កម្មវិធីមង្គលការកំពូលតារាសម្ដែងថៃល្បីឈ្មោះលោក Weir និងភរិយា Vikki បានប្រព្រឹត្តិទៅចប់សព្វគ្រប់យ៉ាងរលូនហើយ ដោយមានវត្តមានភ្ញៀវកិត្តិយសជាច្រើនចូលរួមអបអរសាទរផងដែរ។

យ៉ាងណាមិញ ងាកទៅចាប់អារម្មណ៍ម្ដាយរបស់លោក Weir វិញ ក្រោយពេលកូនរៀបមង្គលការរួច លោកស្រីក៏បានបង្ហោះរូបភាពអមជាមួយសារអបអរកូនប្រុសស្រី​ និងអរគុណភ្ញៀវកិត្តិយស ហើយថែមទាំងបានជូនពរកូនប្រុសស្រីយ៉ាងមានន័យថែមទៀត ដោយក្នុងនោះលោកស្រីបានរៀបរាប់ថា៖

After Footer (Active) - damrei Mr1 Zone2

«អរគុណអស់លោកលោកស្រីទាំងអស់ ដែលបានមកចូលរួមជាសាក្សី និង អបរអរពិធីមង្គលការបស់ Weir និង Vikki ព្រមទាំងពាក្យពេជន៍ជូនពរជាច្រើន។ ម្តាយសង្ឃឹមថា កូននឹងចេះប្រើគំនិត ក្នុងការប្រើប្រាស់ជីវិតគូ ក៏ដូចជាធ្វើឱ្យវា ក្លាយជាកម្លាំងចិត្តក្នុងការកសាងគ្រួសារឱ្យមានសេចក្តីសុខ និងសេចក្តីចម្រើនរុងរឿង។ ក្នុងនាមជាម្ចាស់ពិធី ក៏សូមអភ័យទោសផងដែរ បើសិនជាមានអ្វីដែលយើងបម្រើមិនបានដិតដល់នោះ»៕

សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី