អាណិតតែងម៉ូ!! ម៉ែប្តូរចិត្តទៀតហើយ ទើបតែបានអញ្ជើញជនសង្ស័យអោយចូលរួមកម្មវិធីខួបកំណើតខ្លួន មហាជននាំគ្នាជូនពរ “សូមអោយប្រើប្រាស់លុយទាំងនោះដោយក្តីសុខទៅចុះ”!!

និយាយដល់ការប្រែប្រួលម្តាយរបស់តែងម៉ូផ្លាស់ប្តូរគោលដៅបានច្រើនហើយលឿនរហូតអ្នកប្រើប្រាស់អ៊ិនធឺណែតនិងអ្នកតស៊ូតាមរកយុត្តិធម៌តាមមិនទាន់ឡើយ។ ចុងក្រោយនៅថ្ងៃកំណើតរបស់អ្នកម៉ែគេឃើញវត្តមានរបស់អ្នកនៅលើទូកទាំងអស់ចូលរួមយ៉ាងកក់ក្តៅនិងសប្បាយរីករាយ ខណ:ពេលដែលមុននេះបន្តិចម៉ែព្យាយាមប្រាប់ថាបែកបាក់ជាមួយពួកគេហើយ!
នៅពេលដែលម៉ែព្យាយាមចូលក្រុមជាមួយលោក អច្ឆរិយ: ដែលតស៊ូមិនរាថតដើម្បីតែងម៉ូ ម៉ែបានប្រាប់ថាលែងជឿសម្តីរបស់ហាសូប៉ ហាសូបឺតទៀតហើយ គាត់ជឿថាតែម៉ូត្រូវជននៅលើទូកទាំងអស់នោះរួមដៃគ្នាសម្លាប់ ប៉ុន្តែយប់មិញនេះម៉ែបែរជាទទួលស្វាគមន៍ពួកគេចូលរួមជូនពរថ្ងៃកំណើតដោយទឹកមុខញញឹមស្រស់ប៉ប្រឹមដូចគ្មានរឿងអ្វីកើតឡើង ហើយនាំគ្នាច្រៀងចម្រៀងរួមទៀតទៀតផង ។
បណ្តាលអោយសង្គមថៃមិនសប្បាយចិត្ត ហើយនាំគ្នារិះគន់អ្នកម៉ែសាជាថ្មីថាជាមនុស្សពិសពុល អាចផ្លាស់ប្តូរសម្តី ក្រុមបក្សពួក បានគ្រប់ពេលវេលាអ្នកណាមានលុយអោយច្រើនម៉ែកាន់ជើងអ្នកនោះ ហើយពាក្យរិះគន់ទាំងអស់នោះបញ្ចប់ដោយពាក្យជូនពរថ្ងៃកំណើតដ៏សែនមានអត្ថន័យថា “សូមអោយប្រើប្រាស់លុយទាំងនោះដោយក្តីសុខទៅចុះ”!!

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា