ហើយនេះគឺជាកូនក្រមុំកូនកំលោះគូបន្ទាប់!! តាមទំនាយ និងការជួយជ្រោមជ្រែងពីអ្នកនៅជុំវិញខ្លួន Alek-Bow សង្ស័យគេចមិនផុតពីឆ្នាំនេះទេ!

ជាប់ចំណាត់ថ្នាកជាគូដែលមានហ្វែនខ្លាប់ច្រើនបំផុត សម្រាប់គូរបស់តារាប្រុស lekteeradetch និងមិត្តស្រីដែលទើបប្រកាសអោយគេដឹងជាផ្លូវការណ៍ Bow_maylada ដែលពិសេសនោះគឺមានតារាៗច្រើនណាស់ដែលបានចុះឈ្មោះធ្វើជាហ្វែន ហើយព្រមទាំងហ៊ានលះបង់គ្រប់បែបយ៉ាងទាំងកំលាំងកាយចិត្តក្នុងការជួយអោយស្នេហារបស់ពួកគេដល់ត្រើយ។
ចុងក្រោយមិត្តភក្តិនៅក្នុងវិស័យសិល្ប:បានធ្វើរឿងនេះដាក់ Alek-Bow ដើម្បីអោយពួកគេឆាប់និយាយត្រូវរ៉ូវគ្នាអំពីគម្រោងរៀបការ។ ដោយនៅក្នុងថ្ងៃអាពរហ៍ពិពារហ៍របស់តារាស្រី Bunnyaire លោកប៉មប៉ែមបានយកបាច់ផ្តាកូនក្រមុំទៅប្រគល់ជូនកញ្ញា Bow Maylada ដែលឈនៅផ្នែកខាងក្រោយ មិនចូលខ្លួនប្រជែងយកបាច់ផ្តាដូចនារីដទៃទៀតទេ បន្ទាប់មកក៏អញ្ញើញតារាប្រុសអោយឡើងឆាកជាមួយនាង។
នៅមានតារាជាច្រើនរូបទៀតដែលជួយយករូប និងវីដេអូរបស់លោក អាឡេក និងកញ្ញា បូឡើងឆាកទទួលយកពរពីកូនក្រមុំកូនកំលោះមកផុសចូលក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនរបស់ពួកគេដើម្បីអោយពួកគេកាន់តែមានកំលាំងចិត្តក្នុងការសម្រេចចិត្តរឿងគូអនាគត់។ មើលទៅគេចមិនផុតទេលើកនេះ ដំណឹងល្អរបស់អាយដលទាំងពីរប្រហែលកំពុងមកដល់ក្នុងពេលឆាប់ៗ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា