រឿងអីមិនរំភើប! Alek បង្ហោះរូបភាពនិងសារប្លែកបែបនេះ ក្រោយ Bow ទទួលបានបាច់ផ្កាក្នុងថ្ងៃមង្គលការ!

ដូចប្រិយមិត្តគ្រប់គ្នាជ្រាបអញ្ចឹងថា ពេលនេះតារាសម្ដែងថៃល្បីឈ្មោះ Alek Teeradetch និង តារាសម្ដែងស្រី Bow Maylada បានបើកបង្ហាញទំនាក់ទំនងស្នេហាខ្លួនជាសារធារណៈហើយ ហើយពីមួយថ្ងៃទៅមួយថ្ងៃហ្វេនៗជាច្រើនតែងតែឃើញអ្នកទាំងពីរបង្ហាញសកម្មភាពផ្អែមល្ហែមនិងគ្នាជារឿយៗ។

ជាក់ស្ដែងដូចជាថ្មីៗនេះ គូស្នេហ៍មួយគូនេះ បានបណ្ដើរគ្នាយ៉ាងត្រសងទៅចូលរួមមង្គលការតារាស្រី Aire Phanthila តែអ្វីដែលធ្វើឲ្យគ្រប់គ្នារំភើបគឺនៅក្នុងកម្មវិធីបោះបាច់ផ្ការតារាស្រី Bow គឺជាអ្នកទទួលបាន ធ្វើឲ្យមិត្តភក្ដិជាច្រើនបានអបអរសាទរដល់នាង និងបង្អាប់នាងធ្វើឲ្យ Alek អៀនមុខឡើងក្រហមទៀតផង។

មិនត្រឹមតែប៉ុនណោះ ពេលចប់កម្មវិធី Alek បានបង្ហោះរូបភាពសើចសប្បាយជាមួយ Bow និងអមជាមួយស្ទីកគ័ររូបភាពជាច្រើនដូចជាចង់បង្ហាញអារម្មណ៍អ្វីមួយ ធ្វើឲ្យហ្វេនឃើញហើយរំភើបចិត្ត និងសង្ឃឹមគូបន្ទាប់អាចជាអ្នកទាំងពីរផងដែរ៕

After Footer (Active) - damrei Mr1 Zone2

សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី