Bella Ranee បើកចិត្តនិយាយរឿងស្នេហាគ្រាថ្មី សូមអោយមានមនុស្សបែបនេះចូលមកគឺគ្រប់គ្រាន់ហើយ!!

យើងត្រូវទទួលស្គាល់ថាកញ្ញា Bella Ranee គឺជាតារាស្រីដែលមានពត៌មានចុះផ្សាយនិយាយអំពីនាងជារៀងរាល់ថ្ងៃ មិនថារឿងបែកបាក់ស្នេហាចាស់ រឿងបុរសច្រើនសន្ធឹកសន្ធាប់តាមចែចង់សុំចុះឈ្មោះធ្វើជាម្ចាស់បេះដូងថ្មី ឬទាក់ទងនឹងចំនួនររឿងភាគ និងខ្សែរភាពយន្តដែលនាងខិតខំបញ្ចេញអស់ពីសមត្ថភាពនោះតេ។ ចុងក្រោយមានពត៌មានមួយចុះផ្សាយថា តារាស្រីបើកចិត្តនិយាយរឿងស្នេហាគ្រាថ្មី!
ភាពល្បីល្បាញនិងការងារមមាញឺកជារៀងរាល់ថ្ងៃរបស់នាងបានធ្វើអោយអ្នកយកពត៌មាន និងអ្នកតាមដានទាំងអស់មានចម្ងល់ទាក់ទងជាមួយរឿងបេះដូង ហើយបានឆ្លៀតឧកាសសាកសួរថាតើពេលនេះចាប់ផ្តើមគិតខ្លះហើយឬនៅ? Bella Ranee បានឆ្លើយយ៉ាងសុភាពថាពេលនេះនាងខ្ញុំពេញចិត្តនឹងអ្វីដែលកំពុងមានខ្លាំងណាស់ ចំពោះស្នេហានាងមិនបិទទេប៉ុន្តែបើចូលមកបែបសម្រុកសម្រុកៗនាងក៏មិនអូខេដែល។ រៀងរាល់ថ្ងៃនេះនាងមានពេលវេលាទំនេរពីការងារតែ ៥នាទី បើអោយទៅនិយាយទូរស័ព្ទឬឆាតនិយាយជាមួយនរណាម្នាក់វាពិបាកខ្លាំងណាស់។
អ្នកកាសែតក៏បានសួរសំនួរមួយទៀតថា “ចុះនាងចង់បានបុរសប្រភេទណាដែល?” តារាស្រីបានឆ្លើយតបថា អាយុប៉ុននេះហើយមិនមាន Expectation អ្វីច្រើនទេ សុំអោយតែចុះសម្រុងជាមួយក្រុមគ្រួសាររបស់នាងទៅបានហើយ។ សរុបមកបុរសមានរូបរាងលក្ខណ:សម្បត្តិបែបណាក៏បានដែលសុំអោយតែមានចិត្តស្រលាញ់គ្រួសារនាងដូចស្រលាញ់នាងទៅបានហើយ!

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា